Barkley ផ្លាស់​ទៅ​កាន់​ Aston Villa ខណៈ​ក្លឹប​នេះ​លេង​មិន​ទាន់​ចាញ់​នៅ PL

  • 2020-09-30 10:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​អង់គ្លេស​ Ross Barkley ផ្លាស់​ទៅ​កាន់​ក្លឹប Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ សម្រាប់​រយៈពេល ១ឆ្នាំ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Aston Villa

កីឡាករ ២៦ឆ្នាំ​រូប​នេះ​បាន​មក​ដល់​ក្លឹប Chelsea កាល​ពី​ឆ្នាំ២០១៨ ក្រោយ​កសាង​កេរ្តិ៍ឈ្មោះ​នៅ​ Everton អស់​រយៈពេល ៨ឆ្នាំ។

ពេល​នៅ​ជាមួយ​ Chelsea ជាង ២ឆ្នាំ​មក​នេះ Barkley លេង​បាន ៥៣ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប។ សារព័ត៌មាន​ធំៗ​មួយ​ចំនួន​យល់​ឃើញ​ថា ខ្សែ​បម្រើ​រូប​នេះ​នឹង​មិន​សូវ​បាន​លេង​ ក្រោយ​ពេល​មក​ដល់​របស់​ខ្សែ​ប្រយុទ្ធ Kai Havertz និង​ខ្សែ​បម្រើ​ម៉ារ៉ុក Hakim Ziyech។

ចំពោះ​ទម្រង់​លេង​របស់ Aston Villa ក្នុង​ពេល​បច្ចុប្បន្ន​វិញ លេង​មិន​ទាន់​ចាញ់​ទេ​នៅ Premier Leagueដោយ​លេង​បាន ២ប្រកួត ហើយ​ឈ្នះ​ទាំង​ ២ប្រកួត៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី