Zidane៖ Hazard មានបញ្ហាធំហើយ
- 2020-09-30 12:25:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane៖ Hazard មានបញ្ហាធំហើយ
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹប Real Madrid លោក Zinedine Zidane បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធរបស់លោក កីឡាករ Eden Hazard កំពុងតែជួបបញ្ហាធំមួយហើយ។
លោក Zidane បាននិយាយថា៖" ខ្ញុំអត់ឯកភាពទៅនឹងអ្នកណានិយាយថា គេលេងអត់កើត លេងអន់អីនោះ ដែលបណ្ដាលឲ្យគេអត់ចូលរួមការប្រកួតជាមួយពួកយើងទេ។ គេនឹងអាចបកស្រាយបាន គេនៅតែចង់លេងបន្តអញ្ចឹង។ "
លោកបានបន្តថា៖" គេមានបញ្ហាធំហើយ។ យ៉ាងណារដូវកាលថ្មីនេះនៅវែងឆ្ងាយ គេចង់នៅបន្តជាមួយមិត្តរួមក្រុមរបស់គេទៀត។ "
យ៉ាងណាមិញ លោក Zidane មិនបានបញ្ជាក់ច្បាស់ពី បញ្ហាដែល Hazard កំពុងជួបនោះទេ
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០នេះមក Eden មានបញ្ហាសាច់ដុំជើង ដែលអាចមិនចូលការប្រកួតបាន តែអ្នកគាំទ្រមួយចំនួនថា សមត្ថភាពក្នុងការលេងបាល់របស់គេមានការធ្លាក់ចុះ ដែលបណ្ដាលឲ្យមិនបានចូលរួមការប្រកួត៕