ដំណឹងចុងក្រោយ! អៀង ស៊ីធុល មិន​ទាន់​វះកាត់​​ថង់ប្រមាត់​ទេ

  • 2020-10-01 03:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើងចាស់​របស់​ខ្មែរ ដែល​កំពុង​សម្រាក និង​ព្យាបាល​ជំងឺ​ថង់ប្រមាត់​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​មួយ នា​រដ្ឋ​ម៉ាសាជូសិត សហរដ្ឋ​អាមេរិក បានប្រាប់​ថា​ ថង់ប្រមាត់​របស់​លោក​មិន​ទាន់​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​វះកាត់​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​តាម​ដាន​ពី​ស្ថានភាព​ជំងឺ​នេះ​មួយ​រយៈ​សិន។

នៅ​ក្នុង​សារ​មួយ​ដែល​មាន​ភ្ជាប់​រូប​ថត​លោក​កំពុង​អង្គុយ​លើ​គ្រែ ដៃ​មាន​ព្យួរ​សេរ៉ូម​ក្នុង​បន្ទប់​អ្នក​ជំងឺ​ចំនួន​៤​សន្លឹក តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់លោកកាល​ពី​យប់​មិញ​នេះ មាន​ខ្លឹមសារ​ថា លោក​សូម​អគុណ​ដល់​ឯកឧត្ដម លោក​ជំទាវ បង​ប្អូន និងកូន​ក្មួយ​ទាំង​អស់​ដែល​បាន​ព្រួយបារម្ភ និងសរសេរ​សារ​សួរសុខទុក្ខ។

ការ​ដាក់​លោក អៀង ស៊ីធុល ឲ្យ​ស្ថិតនៅ​ក្រោម​ការ​តាមដាន និង​ព្យាបាល​សុខភាព​នៅ​ផ្ទះ​មួយ​រយៈ​សិន​នេះ គឺ​នៅ​ក្រោយ​ពី​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​ថង់ប្រមាត់​របស់​លោក​មាន​សភាព​ហើម​ធំ​ជាង​ធម្មតា ហើយ​លោក​​ អៀង ស៊ីធុល មាន​អាការ​ឈឺ​ចុក​ឈួល​ពី​ក្នុង​ទ្រូង កាល​ពី​ថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ​២០២០៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី