ផ្សារទំនើបផ្ទៃក្រឡា ៥ម៉ឺនម៉ែត្រការ៉េ បើកសម្ពោធ​នៅខេត្តព្រះសីហនុ មានប្រូម៉ូសិនកប់ៗណាស់!

  • 2020-10-01 13:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើបលក់ឥវ៉ាន់យ៉ាងប្រណីតថ្មីមួយ បានបើកទ្វារជូនអតិថិជននៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ បន្ទាប់ពីសាងសង់អស់រយៈពេល ៣ឆ្នាំកន្លងមកនេះ។ ផ្សារទំនើបព្រីន ម៉ល គឺជាផ្សារលក់រាយដំបូងគេនៅកម្ពុជា សម្រាប់ក្រុមហ៊ុន ព្រីនហ័នយូ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុបខូអិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីនហូលឌីងគ្រុប។ ផ្សារ ព្រីន ម៉លជាផ្សារទំនើបមួយមាន ៥ជាន់ និងមានផ្ទៃក្រឡា ៥ម៉ឺនម៉ែត្រការ៉េ ដែលផ្តល់ជូននូវបទពិសោធន៍ទិញទំនិញទាន់សម័យដល់អតិថិជននៅខេត្តព្រះសីហនុ។

ផ្សារទំនើបព្រីន ម៉ល មានទីតំាងស្ថិតនៅលើផ្លូវលេខ២ សង្កាត់៤ ក្រុងព្រះសីហនុ។ កម្មវិធីសម្ពោធកាត់ខ្សែបូរជាផ្លូវការនេះ មានការចូលរួមជាកិតិ្តយសពី លោក គង់ វិតាណៈ ជាអភិបាលរងខេត្តព្រះសីហនុ លោក Zhang Ruijun នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនហ័នយូ រៀលអ៊ីស្ទេត (ខេមបូឌា)គ្រុប និងតំណាងម្ចាស់កន្លែងលក់។

ឥឡូវនេះ ផ្សារទំនើបព្រីន ម៉ល ក្លាយជាទីតំាងគោលដៅទិញឥវ៉ាន់ដ៏សំខាន់របស់ក្រុងព្រះសីហនុដែលផ្តល់ជូននូវអាហារភេសជ្ជៈ ការកកម្សាន្ត និងសេវាកម្មសម្រាប់គ្រួសារ។ ម៉ាកល្បី ៗដែលអាចរកបាននៅផ្សារទំនើបនេះរួមមាន៖ Starbucks, KFC, NIKE, Miniso, Levi’s, Samsonite, ALDO, LOCK & LOCK, Raidy Boer, CBO, LG, Smart និង Chow Tai Fook។ អ្នកដើរទិញឥវ៉ាន់ក៏អាចរកទិញបាន នៅជាន់ផ្ទាល់ដីផងដែរហើយហាង TEN11,Travel Hub, BYSI,YAMI, Nature Republic, Yolomama, Xiao MI, ធនាគារ Panda Bank, ហាងប៊ូហ្វេ Korean buffet, ហាង Barbecue Shop, WOJIA, K Salon, Hong Qiu Communication, the Armani Facial, and ធានារ៉ាប់រង CB Insurance Company ក៏មានបើកដំណើរការនៅទីនោះដែរ។ ចំណែកអ្នកចូលចិត្តទស្សនាខ្សែភាពយន្តអាចធ្វើដំណើរទៅកាន់រោងភាពយន្តលេជេន (Legend Cinema) នៅជាន់ទី៤ផងដែរ។

លើសពីនេះទៀត ម៉ាកផ្សេងៗដែលល្បីឈ្មោះនៅអាស៊ីអាគ្នេយ៍ ក៏មាននៅវត្តមានក្នុងផ្សារនេះផងដែរ។ ម៉ាកទំាងនោះរួមមាន៖ WINK KTV, DAKASI, An Cha, KOI The, HUAWEI, ហាងកាហ្វេ Amazon ។ ល។

ផ្សារទំនើបដែលមានទំហំធំទូលាយជាង ៥ជាន់ និងមានខ្យល់អាកាសបរិសុទ្ធ មានបំពាក់នូវប្រព័ន្ធបរិក្ខារដ៏ឆ្លាតវ័យ ដូចជាចំណតរថយន្តដែលអាចសាកបាន ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធការពារអគ្គីភ័យប្រព័ន្ធសន្តិសុខ និងប្រព័ន្ធថាមពល សម្រាប់កន្លែងចតរថយន្តដែលមានច្រើនជាង១២០០ចំណត។

កម្មវិធីពិសេសៗជាច្រើននឹងផ្តល់ជូននៅថ្ងៃបើកសម្ពោធនេះដូចជា៖

ការផ្តល់ជូននូវកាដូដោយឥតគិតថ្លៃ ការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជនដែលបានចំណាយលើសពី ១០,១ ដុល្លារអាមេរិក បញ្ចុះតម្លៃ ៥០%រាល់ការជាវទំនិញនីមួយៗ បញ្ចុះតម្លៃ ៥០%រាល់ការជាវផលិតផលលក់រាយដូចជាអាហារនិងភេសជ្ជៈ និងការចែកកាដូ Free ពីហាងនីមួយៗជាដើម។

ក្រៅពីការផ្តល់ជូនផ្សេងៗ តារាចម្រៀងល្បីឈ្មោះរបស់ប្រទេសកម្ពុជា គឺលោក G-Devith និងកញ្ញារ៉េត ស៊ូហ្សាណា នឹងចូលរួមសម្តែងផងដែរនៅផ្សារទំនើប ព្រីន ម៉ល នៅថ្ងៃទី២ និងទី៣ ខែតុលា ដើម្បីបង្កបរិយាសកម្សាន្តរីករាយ បង្កើនទំនាក់ទំនងជាមួយអតិថិជន និងអ្នកគាំទ្រ។

ផ្សារទំនើបព្រីន ម៉ល បើកដំណើរការរៀងរាល់ថ្ងៃពីម៉ោង ១០:០០ព្រឹក ដល់ម៉ោង១០:០០យប់។ លោកអ្នកអាចតាមដានទំព័រដើមរបស់ផ្សារទំនើបព្រីន ម៉ល ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍នៃការបើកដំណើរការ និងព័ត៌មានផ្សព្វផ្សាយអំពីការលក់តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ផ្សារទំនើប ព្រីន ម៉ល (Prince Mall Facebook home page)៕