ពាន​បុគ្គល​បាល់ទាត់​បុរស​ UCL ប្រចាំ​ឆ្នាំ​មាន ៦ Bayern យក​អស់ ៥

  • 2020-10-01 22:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​បុគ្គល​បាល់ទាត់​បុរស​ក្នុង​ក្របខ័ណ្ឌ UEFA​ Champions League ត្រូវ​បាន​ក្លឹប​ Bayern Munich វាតទី​ចង់​អស់​ហើយ ដោយ​ក្នុង​ចំណោម​ ៦ពាន ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​ព័ទ្ធ​អស់ ៥។

ពាន​ទាំង ៥នោះ​គឺ៖

  • ពានអ្នកចាំ​ទី​ឆ្នើម​ប្រចាំ​រដូវ​កាល​បាន​ទៅ​លើ អ្នកចាំទីអាល្លឺម៉ង់ Manuel Neuer

  • ពានខ្សែការពារ​​ឆ្នើម​ប្រចាំ​រដូវ​កាល​បាន​ទៅ​លើ ខ្សែការពារស្លាបស្ដាំ​អាល្លឺម៉ង់ Joshua Kimmich

  • ពានខ្សែប្រយុទ្ធ​​ឆ្នើម​ប្រចាំ​រដូវ​កាល​បាន​ទៅ​លើ ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski

  • ពានគ្រូបង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​បាន​ទៅ​លើ អ្នក​ចាត់ការ​ Bayern Munich លោក Hansi Flick

  • ពាន​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​ ២០១៩/២០ ក្នុង​ក្របខ័ណ្ឌ UEFA Champions League បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski

ពាន​បុគ្គលដែល​បាន​ទៅ​លើ​ដៃ​ក្លឹប​ផ្សេង​គឺ ពាន​ខ្សែ​បម្រើ​ឆ្នើម​ប្រចាំ​រដូវ​កាល ដោយ​ធ្លាក់​ទៅ​លើខ្សែ​បម្រើ​បែលហ្សិក និង Manchester City កីឡាករ Kevin De Bruyne៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី