បណ្ដុំ​ឈុត​ស្វាយ​ទាំង​នេះ ធ្វើ​ឲ្យ​ ហ៊ិន ច័ន្ទ​នីរ័ត្ន មើល​ទៅ ពិត​ជា​មាន​មន្ត​ស្នេហ៍​ខ្លាំង​មែន​ទែន!

  • 2020-10-02 03:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ស្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ ជាមួយ​ទម្រង់​មុខ​ស្អាត ស្រទន់​។ អំណោយ​ផល​បែប​នេះ ទើប​គេ​កម្រ​ឃើញ​តារា​ស្រី​តុបតែង​កាយ​ដោយ​ការ​ផាត់​មុខ ធ្វើ​តុបតែង​ខ្លួន​អ្វី​ឲ្យ​សិចស៊ី ឬ​ឆើត​ខ្លាំង​ណាស់ ព្រោះ​ត្រឹម​តែ​រើស​សំលៀកបំពាក់​ឲ្យ​សម​ស្រប​នឹង​ដង​ខ្លួន ផាត់​មុខ​ស្រាល​ៗ គឺ​ទាក់​ទាញ​មិន​ធម្មតា​ទៅ​ហើយ។

រូបភាព​របស់​តារា​ស្រី​ប៉ុន្មាន​សន្លឹក​ពេល​ ហ៊ិន ច័ន្ទ​នីរ័ត្ន ស្លៀក​ឈុត​ពណ៌​ស្វាយ ដែល​សាមី​ខ្លួន​បាន​បង្ហោះ​ចោល​នៅ​លើ​ IG របស់​ខ្លួន​ជា​ឧទាហរណ៍។ ​រូបភាព​ទាំង​នោះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​ប្រិយមិត្ត​ជា​ច្រើន​លើក​សរសើរ​ថា នីរ័ត្ន ពិត​ជា​ស្អាត និង​មាន​មន្ត​ស្នេហ៍​ណាស់។ ពួក​គេ​ថា ទាំង​ម៉ូដ​សំលៀក​បំពាក់ ដែល​មើល​ទៅ​សាមញ្ញ ពោល​គឺ​មិន​សិចស៊ី និង​ក៏​មិន​សុភាព​ពេក ងាក​មក​ពណ៌​ស្វាយ​ដ៏​ថ្លៃ​ថ្នូរ ក៏​ស៊ី​នឹង​សម្បុរ​ស្បែក​ស​របស់​នាង​ថែម​ទៀត ទើប​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​មែន​ទែន។

ពួក​គេ​បាន​លើក​ឡើង​ទៀត​ថា ហ៊ិន ច័ន្ទ​នីរ័ត្ន ពិត​ជា​សាក​សម​នឹង​ប្រើ​សំលៀកបំពាក់​ពណ៌​ស្វាយ​នេះ​ណាស់។ តោះ...ទស្សនា​កំដរ​ភ្នែក​ទាំង​អស់​គ្នា ចុង​សប្ដាហ៍​ហើយ កុំ​ឲ្យ​តឹង​តែង​ពេក!

រូបភាព៖ IG នីរ័ត្ន

អត្ថបទ៖ ទារិកា