មើលពិន្ទុឈីប A14 ប្រើលើ iPhone 5G ខ្លាំងលើសមុនកម្រិតណា?

  • 2020-10-05 01:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Air 4 ដែល Apple បាន​ប្រកាស​ចេញ​កាល​ពី​ខែ​មុន​គឺ​ជា​ផលិតផល​ដំបូង​ដែល​មាន​ប្រើ​ប្រាស់​នូវ​បន្ទះ​ឈីប A14 Bionic ដែល​គេ​រំពឹង​ថា​ iPhone 12 ក៏​នឹង​ប្រើ​ប្រាស់​បន្ទះ​ឈីប​នេះ​ផង​ដែរ។

បើ​តាម​គណនី Ice Universe បាន​បញ្ចេញ​នូវ​លទ្ធផល​ធ្វើ​តេស្ត​ Geekbench ​លើ​ iPad Air 4 ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14.0.1 អាច​ឲ្យ​ឃើញ​ថា​បន្ទះ​ឈីប​ A14 Bionic ​មាន​សមត្ថភាព​ខ្លាំង​ក្លា​កម្រិត​ណា បើ​ប្រៀប​នឹង​ឈីប​ A12 Bionic និង​ឈីប A13 Bionic។

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​​ឈីប A14 Bionic ទទួល​បាន ១៥៨៣​ពិន្ទុ​ សម្រាប់​​​ដំណើរ​ការ​ Single-Core និង​ទទួល​បាន​ ៤១៩៨​ពិន្ទុ សម្រាប់​ដំណើរ​ការ​ Multi-Core។ នេះ​មាន​ន័យ​ថា​ឈីប A14 Bionic ​មាន​សមត្ថភាព​ប្រសើរ​ជាង​ឈីប A12 Bionic ចំនួន ៤២% សម្រាប់ Single-Core និង​ប្រសើរ​ជាង​ ៤៨% សម្រាប់ Multi-Core។

បើ​ប្រៀប​នឹង​​ឈីប A13 Bionic ដែល​ប្រើ​លើ​ត្រកូល​ iPhone 11 វិញ ឈីប A14 Bionic មាន​សមត្ថភាព​ប្រសើរ​ជាង​​ប្រមាណ ២០% សម្រាប់ Single-Core និង​ប្រសើរ​ជាង ២៨% សម្រាប់​ Multi-Core។

តួ​លេខ​នេះ​អាច​បង្ហាញ​បាន​ថា​សមត្ថភាព​ iPhone 12 ធៀប​នឹង iPhone 11 គឺ​មិន​ជា​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ឈីប A14 Bionic អាច​ជួយ​ឲ្យ iPhone 12 បន្ត​កាន់​តំណែង​ជា​ស្មាតហ្វូន​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ​លើ​ទីផ្សារ៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម