មកដឹងតួនាទីគ្រូសម័យឌីជីថល

  • 2020-10-05 04:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៥ តុលា នេះគឺជាទិវាគ្រូបង្រៀន ដែលឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡាប្រារព្ធពិធីនេះក្រោមប្រធានបទ "គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល" ដែលកម្មវិធីនេះធ្វើនៅវិទ្យាស្ថានជាតិអប់រំ។

បើយោងតាមឯកសារនៃបទបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា តួនាទីគ្រូក្នុងយុគសម័យឌីជីថល គឺមាន ៥ចំណុចធំៗក្នុងនោះរួមមាន៖

១. គ្រូជាអ្នកបង្ហាត់ និងជាមគ្គុទេសក៍ ដែលជួយគាំទ្រ និងបង្ហាញផ្លូវសិស្ស

២. គ្រូកំណត់គោលដៅនៃការរៀន និងសួរសំនួរឲ្យសិស្សចេះគិត ធ្វើអត្ថាធិប្បាយ និងរកចម្លើយ ហើយបង្រៀនតាមបែបការរៀនដោះស្រាយបញ្ហា និងការរៀនតាមបែនត្រិះរិះ

៣. គ្រូរៀបចំដំណើរការរៀន ដោយឈរលើមូលដ្ឋាននៃការចេះដឹងរបស់សិស្ស ដើម្បីឲ្យសិស្សកាន់តែយល់ច្បាស់ គ្រូត្រូវរៀបចំសកម្មភាពឲ្យសិស្សរៀន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង

៤. គ្រូជាអ្នករៀបចំបរិបទ ដើម្បីឲ្យសិស្សមានសមត្ថភាពយល់

៥. គ្រូជាអ្នកត្រួតពិនិត្យនៃការរៀនសូត្រ និងធានាគុណភាពនៃការរៀន