Walcott អស់តំណែងលេងនៅ Everton ពេលនេះផ្លាស់ទៅក្លឹបដើម
- 2020-10-06 02:01:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Walcott អស់តំណែងលេងនៅ Everton ពេលនេះផ្លាស់ទៅក្លឹបដើម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Theo Walcott បានសម្រេចចិត្តត្រឡប់ទៅចូលរួមជាមួយក្លឹប Southampton ក្រោមលក្ខខណ្ឌខ្ចីជើងពី Everton។
Walcott វ័យ៣១ឆ្នាំចាប់ផ្ដើមអាជីពដំបូងជាមួយ Southampton នេះឯង មុនពេលផ្លាស់ទៅ Arsenal ក្នុងឆ្នាំ២០០៦។ បន្ទាប់មកក្រុម Everton បានចុះកុងត្រាផ្ទេរយកគេពីកាំភ្លើងធំក្នុងតម្លៃខ្លួន២០លានផោន កាលពីខែ មករា ឆ្នាំ ២០១៨។
Walcott បាននិយាយថា មានក្លឹបមួយចំនួនបានផ្ដល់ឱកាសឲ្យគេ ប៉ុន្តែភ្លាមនោះ Southampton ក៏មករកគេដូចគ្នា។ ដោយហេតុតែជាក្លឹបដំបូងរបស់ខ្លួន អតីតជម្រើសជាតិអង់គ្លេសរូបនេះបានសម្រេចមក Southampton តែម្ដង។ Walcott លេងប្រកួតអាជីពដំបូងជាមួយ Southampton ក្នុងខែ សីហា ឆ្នាំ ២០០៥ ត្រឹមវ័យ១៦ឆ្នាំនិង១៤៣ថ្ងៃ៕