ភ្ញាក់ព្រើតពេលដឹងតម្លៃផ្ទះ ដែលក្រុមហ៊ុនរថយន្ត Aston Martin ជាអ្នកឌីហ្សាញឲ្យ

  • 2020-10-06 07:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Aston Martin បានឌីហ្សាញលំនៅដ្ឋានមួយខ្នង ដែលគេឲ្យឈ្មោះថា Sylvan Rock ហើយវានឹងត្រូវសាងសង់ឡើងក្នុងពេលឆាប់ៗខាងមុខនេះ នៅតំបន់ Hudson Valley នៃរដ្ឋ New York សហរដ្ឋអាមេរិក។

វាមិនមែនជារឿងថ្មីឡើយសម្រាប់ Aston Martin ក្នុងការឌីហ្សាញលំនៅដ្ឋានបែបនេះ ប៉ុន្តែ Sylvan Rock គឺជាលំនៅដ្ឋាន​ឯកជនដំបូងបង្អស់ ដែលក្រុមហ៊ុនរថយន្តខាងលើបានឌីហ្សាញ។

គួរឲ្យដឹងថា Sylvan Rock ឈរនៅលើផ្ទៃដីសរុប ២២២ ៥៧៧ម៉ែត្រការ៉េ ហើយលំនៅដ្ឋានសម្រាប់រស់នៅមានទំហំ ៥៥៥ម៉ែត្រការ៉េ។

វាមានបន្ទប់គេង៤ និងបន្ទប់ទឹក៤ ហើយមានការឌីហ្សាញបែបអនាគតកាល ជាមួយនឹងផ្ទៃពណ៌ខ្មៅ, ដំបូលរាងជ្រុង និងបង្អួតកញ្ចក់ធំៗ។ មិនតែប៉ុណ្ណោះ វាក៏មានការ៉ាស់ដាក់រថយន្តចំនួន ៣គ្រឿង និងអាងហែលទឹកទំហំ ៨១ម៉ែត្រការ៉េទៀតផង។

Sylvan Rock ត្រូវគេកំណត់ពេលសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយមានតម្លៃរហូតដល់ទៅ ៧,៧លានដុល្លារឯណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី