ពីពេលនេះទៅអ្នកប្រើ Galaxy Note8 លែងបានការអាប់ដេតរាល់ខែដូចមុន

  • 2020-10-06 07:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​វា​មាន​រយៈពេល​ជាង ៣​ឆ្នាំ​​ហើយ​ដែល Galaxy Note8 បាន​ប្រកាស​ចេញ ហើយ​ពេល​នេះ Samsung បាន​ផ្លាស់​ការ​ផ្ដល់​​ការ​អាប់ដេត​សុវត្ថិភាព​ Software ពី​រយៈពេល​ប្រចាំ​ខែ មក​ជា​ប្រចាំ​ត្រី​មាស​វិញ។ កាល​ពី​ប៉ុន្មាន​ខែ Samsung បាន​ធ្វើ​បែប​នេះ​ចំពោះ Galaxy S8/S8+ ដែរ។

ជា​ធម្មតា Samsung តែង​បញ្ចេញ​ការ​អាប់ដេត​ប្រចាំ​ខែ​សម្រាប់​ស្មាតហ្វូន​តម្លៃ​ថ្លៃ​រយៈពេល ៣​ឆ្នាំ បន្ទាប់​មក​ផ្ដល់​ការ​អាប់ដេត​ប្រចាំ​ត្រីមាស​​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ទៀត។ សរុប​ទៅ​គឺ​ផ្ដល់​ការ​អាប់ដេត Software រយៈពេល ៤​ឆ្នាំ ដែល​​យូរ​ជាង​ក្រុមហ៊ុន​ស្មាតហ្វូន Android ភាគ​ច្រើន។ ប៉ុន្តែ​ពេល​ខ្លះ​ Samsung បញ្ចេញ​ការ​អាប់ដេត​ពង្រឹង​សុវត្ថិភាព​ដល់​ស្មាតហ្វូន​ស៊េរី​ចាស់ៗ​ផង​ដែរ។

​ដូច​នេះ​ប្រសិន​បើ​អ្នក​មាន​ Galaxy Note8 ​អាច​រំពឹង​ថា​នឹង​ទទួល​បាន​ការ​អាប់ដេត​ពង្រឹង​សុវត្ថិភាព​រៀង​រាល់​ប្រមាណ​បី​ខែ​ម្ដង រហូត​ដល់​ខែ​តុលា ឆ្នាំ ២០២១។ សម្រាប់ Galaxy S9 ឬ Note9 នឹង​ទទួល​បាន​ការ​អាប់ដេត​ប្រចាំ​ខែ​មួយ​ឆ្នាំ​ទៀត ហើយ​ Galaxy S10 និង Note10 នឹង​ទទួល​បាន​រយៈពេល ២​ឆ្នាំ​ទៀត៕​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង