​កូវីដ​រាលដាល​ដល់​ក្នុង​រោងចក្រ​ផលិត​ម៉ាស​ ឆ្លង​កម្មករ​ជាង​១​ពាន់​នាក់​

  • 2020-10-08 02:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករ​រោង​ចក្រ​ផលិត​ម៉ាស​ប្រមាណ​១០០០​នាក់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ មេរោគ​កូវីដ​១៩​​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ភាគ​ខាង​ត្បូង​ទ្វីប​អាស៊ី​។​

រោក​ចក្រ​​ឈ្មោះ​ Brandix ខាង​លើ​គឺ​ជា​រោងចក្រ​ផលិត​ម៉ាស​ ប្រភេទ​ម៉ាស​ពេទ្យ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ផ្គត់ផ្គង់​នៅ​សហរដ្ឋ​អាមេរិក។​ ការ​រាលដាល​ឆ្លង​កម្មករ​ក្នុង​រោង​ចក្រ​យ៉ាង​គំហុក​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ធំ​ៗ​ ជា​ពិសេស​អាមេរិក​ជា​ទីផ្សារ​ទិញ​ម៉ាស​របស់​ស្រីលង្កា​ស្ទាក់ស្ទើរ​ក្នុង​ការ​បន្ត​ទិញ​​ តទៅ​ទៀត។​

​ការ​ឆ្លង​កូវីដ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ពេល​នេះ​មាន​ចំនួន​កើន​ដល់ ៤៥០០​នាក់​ហើយ យ៉ាង​ណា​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា​ប្រទេស​របស់​ខ្លួន​​នៅ​មិន​ទាន់​មាន​ការ​ឆ្លង​ជា​សហគមន៍​នៅ​ឡើយ​ទេ៕ ​

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ