​ប្រជាជន​វៀតណាម​ជាង​៣០​លាន​នាក់​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​កូវីដ​១៩​​​

  • 2020-10-08 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ប្រជាជន​វៀតណាម​ ដែល​ភាគច្រើន​ជា​កម្មករ​ និយោនិក​ប្រមាណ​ ៣១,៨ លាន​នាក់​មាន​អាយុ​ចាប់ពី​១៥ ឆ្នាំ​ឡើង​ទៅ​បាន​បាត់បង់​ការងារ​ ឬ​បន្ថយ​ម៉ោង​ធ្វើការ​ដោយ​សារ​តែ​វិបត្តិ​កូវីដ​១៩។​

​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​ពី​ ១,២​លាន​នាក់​ ដល់​៥៤,​៤​លាន​នាក់​ ដោយ​សារ​ការ​រាតត្បាត​របស់​វីរុស ក្នុង​នោះ​១៤​ភាគរយ​នៃ​ប្រជាជន​ពេញ​កម្លាំង​បាន​បាត់​បង់​ការងារ​ធ្វើ។​​

​​វិស័យ​សេវាកម្ម​​ដែល​រួម​មាន​ទេសចរណ៍​ សណ្ឋាគារ​ជា​ដើម​បាន​រងគ្រោះ​ខ្លាំង​បំផុត​ពីកូវីដ​ ដោយ​មាន​កម្មករ​ចំនួន​៦៨,៩ ភាគរយ​រង​ផលប៉ះពាល់ បន្ទាប់មក ឧស្សាហកម្ម​កែច្នៃ​និង​ផលិតកម្ម​មាន​ចំនួន​៦៦,៤ ភាគរយ និង​កសិកម្ម​​ចំនួន​២៧ ភាគរយ​៕​

ប្រភព៖ Vietnam Express   ប្រែសម្រួល៖ សៀនហួរ