Ruby Lin ទម្លាយមូលហេតុសំខាន់ដែលលែងសម្ដែងរឿងជាមួយប្ដី
- 2020-10-08 03:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ruby Lin ទម្លាយមូលហេតុសំខាន់ដែលលែងសម្ដែងរឿងជាមួយប្ដី
ចន្លោះមិនឃើញ
តារាសម្ដែងចិនដ៏មានប្រជាប្រិយភាព Ruby Lin បានបង្ហាញមុខដោយកម្រក្នុងកម្មវិធីរបស់ផលិតផលគ្រឿងអលង្ការដ៏ល្បីក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃទី ០៧ ខែតុលាឆ្នាំ២០២០កន្លងទៅ។
បើតាមវិបសាយ Sina បានឲ្យដឹងថាវត្តមានរបស់ Ruby Lin ពេលនេះបង្កជាការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង ក៏ដោយសារនាងបានលម្អជាមួយនឹងគ្រឿងអលង្ការតម្លៃថ្លៃលើសពី ១០០លានដុល្លារតៃវ៉ាន់ថ្មី (ខ្ទង់ ៣លានដុល្លារ) ហើយផ្គួបនឹងសម្រស់មិនចេះចាស់ទៀត កាន់តែធ្វើឲ្យនាងលេចធ្លោខ្លាំងក្នុងកម្មវិធីពេលនោះ។
ចូលរួមពេលនោះ ក៏នាងបានផ្ដល់ឱកាសឲ្យក្រុមអ្នកសារព័ត៌មានសួរនាំពីព័ត៌មានមួយចំនួនដែរ ជាពិសេសទាក់ទងនឹងជីវិតគ្រួសារ។ សំណួរមួយក្នុងចំណោមសំណួរទាំងអស់ពេលនោះបានសួរថា ហេតុអ្វីនាង និងស្វាមីមិនថតរឿងជាមួយគ្នាទៀត? Ruby សើច និងឆ្លើយថា៖ «ពីមុនពួកយើងបានធ្លាប់បានធ្វើការជាមួយគ្នា តែពេលនោះពួកយើងមិនទាន់រៀបការទេ ខុសឥលូវ អ៊ីចឹងហើយពេលពួកយើងសម្ដែងរឿងជាមួយគ្នា វាដូចជាអារម្មណ៍ខ្លាចៗគ្នា ហើយពេលមើលមុខគ្នាចង់តែសើច»។
ងាកចេញពីរឿងនេះ កន្លងមកក៏មានពាក្យចចាមអារ៉ាមថាពួកគេទាំង ២លែងលះគ្នា ប៉ុន្តែអ្នកទាំង ២នៅតែរក្សាភាពស្ងៀមស្ងាត់មិនខ្ចីអើពើ និងមានតែបន្តចំណងស្នេហាកាន់តែរឹងមាំមិនខ្វល់នឹងពាក្យមិនពិតឡើយ៕