អបអរ TN Kandal ​លើក​ពាន KMH ​Champions League ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​

  • 2020-10-12 08:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​ចំណាយ​ពេល​ជា​ច្រើន​ខែ​មក​នេះ ​ការ​ប្រកួត​ពាន​រង្វាន់ KMH Champions League ​ឆ្នាំ​២០២០ ​រក​ឃើញ​ជើង​ឯក​ហើយ​គឺ​ក្រុម TN Kandal ជាមួយ​​ប្រាក់រង្វាន់​​១​ម៉ឺនដុល្លារ។

​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​យប់មិញ​នេះ ​ក្រុម TN Kandal ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​​សម្ព័ន្ធ​គណៈកម្មការ​សម្របសម្រួល​និស្សិត​ បញ្ញាវ័ន្ដ​កម្ពុជា​ក្នុង​លទ្ធផល ​៣-២ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ទាំង​កណ្ដាល​ភ្លៀង​នៅ​យប់មិញ​នេះ​​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ប្រាក់​រង្វាន់​ដល់​ទៅ​១​ម៉ឺន​ដុល្លារ​ឯ​ណោះ។

ឯកឧត្ដម​ ធុល នាង ​ថ្នាក់​ដឹក​នាំ​ក្រុម TN Kandal ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​សមាជិក​ទាំង​អស់​បាន​ប្រឹងប្រែង​មែនទែន។ ​គ្រប់​ការ​ប្រកួត ​ក្រុម TN Kandal ​តែងតែ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ​មាន​ឆន្ទៈ​ដើម្បី​ឈ្នះ ​និង​មាន​ស្មារតី​ជា​ក្រុម​ខ្លាំង​មែនទែន។ ​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ​ពិត​ជា​សំខាន់​សម្រាប់​ក្រុម ​ហើយ​នេះ​ក៏​ជា​ពាន​ទី​២​ដែរ ដែល​ក្រុម TN Kandal ​ឈ្នះ​នៅ​ឆ្នាំ​នេះ​។

​សូម​បញ្ជាក់​ថា ​ក្រុម​ដែល​ឈ្នះ​ប្រាក់​រង្វាន់​នៃ​ពាន​រង្វាន់ KMH ​នៅ​រដូវ​កាល​នេះ​គឺ៖

  • លេខ១ ក្រុម TN Kandal ទទួលបាន ១ម៉ឺនដុល្លារ
  • លេខ២ សម្ព័ន្ធគណៈកម្មការសម្របសម្រួលនិស្សិត បញ្ញាវ័ន្ដកម្ពុជា ៥,០០០ដុល្លារ
  • លេខ៣ អាណាចក្របៃតង ២,៥០០ដុល្លារ
  • លេខ៤ មហាហង្សអលស្ដារ ៧៥០ដុល្លារ

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម