អាល្លឺម៉ង់ បន្ដ​កំណត់ត្រា​ស្មើ​ទៀត​ហើយ ​ក្រោយ​ស្មើ​ស្វីស ៣-៣ ​

  • 2020-10-14 01:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​បន្ដ​ស្មើ​ក្រុម​ស្វីស ៣-៣ ​ទៀត ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ ​ក្រុម​អាល្លឺម៉ង់​ភាគ​ច្រើន​ស្មើ​ជា​និច្ច ​ទើប​ទើប​ប្រកួត​មុន​កន្លង​ទៅ​ប៉ុណ្ណោះ​ដែល​ពួកគេ​ទទួល​បាន​ជ័យជម្នះ។ ​យ៉ាងណាមិញ ​នៅ​យប់មិញ ​អាល្លឺម៉ង់​ក៏​ត្រលប់​ទៅ​រក​ភាព​ដើម​វិញ គឺ​បន្ដ​ស្មើ​ទៀត ​ដោយ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ស្វីស​ក្នុង​លទ្ធផល ៣-៣ ​ប៉ុណ្ណោះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ស្វីស​បាន​បើក​ការ​នាំ​មុខ​មុន​២​គ្រាប់ ​ដោយ Gavranovic ​នាទី​ទី​៥​និង Freuler ​នាទី​២៦។ ​តែ​អាល្លឺម៉ង់​ក៏​តាម​បាន​ពី​ក្រោយ​វិញ ​ដោយ Werner ​នាទី​២៨ ​និង Havertz ​នាទី​៥៥។ ​ចូល​ដល់​នាទី​៥៦ Gavranovic ​ក៏​ថែម​បាន​ការ​នាំ​មុខ​ជា​ថ្មី ​៣-២ ​លើ​ក្រុម​អាល្លឺម៉ង់​វិញ​ទៀត តែ​នៅ​នាទី​៦០ Gnabry ​ក៏​តាម​បាន​ស្មើ ៣-៣ ទៅ៕​

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី