ដល់ពេល Taew ទៅជួបឪពុកម្ដាយខាងប្រុសម្ដង ក្រោយបង្កើតស្នេហ៍ជាមួយគ្នាមួយរយៈ
- ពុធ, 14 តុលា 2020 03:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ពេល Taew ទៅជួបឪពុកម្ដាយខាងប្រុសម្ដង ក្រោយបង្កើតស្នេហ៍ជាមួយគ្នាមួយរយៈ
ចន្លោះមិនឃើញ
អាចនិយាយបានថាទំនាក់ទំនងស្នេហារវាង Taew Natapohn និងគូស្នេហ៍ហាយសូ Pranai ដើរទៅមុខយ៉ាងរលូន និងកាន់តែល្អឡើងក្នុងរយៈពេលខ្លីមិនចាំយូរ។
ក្រោយផ្ទុះព័ត៌មានថាស្រឡាញ់គ្នា គេតែងឃើញពួកគេទាំង ២នៅជិតគ្នា ជាពិសេសតាំងពីការរៀបចំបុណ្យសពឪពុករបស់ Taew ក៏ Pranai នៅក្បែររហូត។ ដូចនេះបើគិតពីទំនាក់ទំនងរវាងសាមីខ្លួនខាងប្រុស និងគ្រួសារ Taew កាន់តែមានភាពស្និទ្ធស្នាល។ បន្ថែមពីលើនោះ បើងាកមកខាងក្រុមមិត្តភ័ក្តិរបស់ Taew ក៏លោកចុះសម្រុងបានយ៉ាងល្អ ព្រោះរាល់ពេលមានកម្មវិធីអ្វីមួយ ឬទៅណាមកណី ឲ្យតែមាន Taew ក៏តែងឃើញមានលោកជានិច្ច។
ប៉ុន្តែពេលនេះក៏ដល់ឱកាស សាមីខ្លួនខាងស្រីត្រូវទៅជួបគ្រួសារខាងប្រុសវិញដែរ។ រូបភាពដែលនាងបានថតជាមួយឪពុកម្ដាយរបស់ Pranai កាន់តែមានការចាប់អារម្មណ៍លើបណ្ដាញសង្គម ហើយពីក្រោមរូបថតនោះ មានពាក្យជូនពរ និងរំភើបនឹងទំនាក់ទំនងស្នេហាថ្មីរបស់នាងជាខ្លាំង៕