ក្មេងស្រីអាយុ ៧​ ឆ្នាំម្នាក់កើតជំងឺមហារីកឈាម ដោយសារតែរបស់លេងដ៏ល្បីពេញបណ្ដាញសង្គមមួយនេះ

  • 2020-10-14 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មានឪពុកម្ដាយណាដែលអាចធ្វើចិត្តបានទេ ពេលដែលលឺដំណឹងបែប​ ថែមទាំងបានដឹងថសដោយសារតែគាត់បានទិញរបស់លេងបែបនេះអោយគាត់លេងទើបបានកើតជំងឺអ៊ីចឹងនោះ។​ តាមរយះគេហទំព័រពត៌មានចិនបានផ្សព្វផ្សាយថាក្មេងស្រីអាយុ ៧​ ឆ្នាំម្នាក់នៅស្រុក ក្វាងចូវនៃប្រទេសចិនត្រូវបានបញ្ជូនមកមន្ទីរពេទ្យដោយសារតែឈាមច្រមុះមិនបាត់សោះ តែក្រោយមកត្រូវបានរកឃើញថាបានកើតមានជំងឺមហារីកឈាម​ Leukemia។ ដោយសារតែចង់ដឹងពីមូលហេតុអោយបានច្បាស់លាស់នោះ គ្រូពេទ្យក៏បានសាកសួរពីអាហារដែលគាត់ទទួលទានជាប្រចាំ ហើយក៏រកឃើញថាគាត់មានទម្លាប់លេងដីឥដ្ឋផ្លាស្ទីកដែលត្រូវបានគេនិយមស្គាល់ថា Slime។

ដីឥដ្ឋប្រភេទនេះមានការពេញនិយមជាខ្លាំង​មិនត្រឹមតែក្មេងតូចៗនោះទេ សូម្បីតែមនុស្សពេញវ័យមួយចំនួនធំក៏ចូលចិត្តលេងវាដែរ។ វាត្រូវបានផ្សំឡើងពីសារជាតិដែលងាយរលាយ ដូចជាកាវ (PVA, ជាតិអាល់កុលប៉ូលីវីលីន) Borax សូដ្យូមអ៊ីដ្រុកសាយ សូដ្យូមប៊ីកាបូណាតជាដើម។

យោងតាមការផ្សព្វផ្សាយពី BBC កាលពីឆ្នាំ ២០១៧ បានបង្ហាញថា​ ៨​ ក្នុង ចំនោម ១១​ នៃ Slime ដែលគេយកមកពិសោធសាកល្បង មានផ្ទុកសារជាតិ Borax​ ៣ ទៅ ៤ ដងច្រើនជាងចំនួនដែលត្រូវបានអនុញ្ញាតដោយស្ដង់ដារសុវត្ថិភាពអឺរ៉ុប។

សាជាតិ Borax នេះ បើលេបចូលទៅអាចបណ្តាលឱ្យក្អក ឈឺបំពង់ក រលាកស្បែក ឈឺភ្នែក ក្អួតចង្អោរ រាគរូស ឈឺក្បាល ខ្សោយសាច់ដុំ ងងុយគេង និង កំរិតខ្ពស់នៃការប្រកាច់ គួបផ្សំនឹងសារធាតុគីមីជាច្រើនមុខទៀតនៅក្នុងនោះដែលអាចបណ្ដាលអោយក់ើតជំងឺមហារីកជាច្រើនប្រភេទ។

ប្រភព៖ Phunutoday   ប្រែ​សម្រួល៖ Iv Madalen