អង់គ្លេស ​ភ្លាត់​ចាញ់ ដាណឺម៉ាក ​១-០ ​ក្នុង​ពាន Nations League ​

  • 2020-10-15 02:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​លេង​ចាញ់​ក្រុម​ដាណឺម៉ាក ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​ដែល​ទើប​យក​ឈ្នះ​លើ​ក្រុម​បែលហ្សិក​បាន​នោះ បែរ​ជា​មក​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ដាណឺម៉ាក​ទៅ​វិញ។ ​Maguire ​បាន​ទទួល​កាត​ក្រហម​នៅ​នាទី​៣១​ក្នុង​ការ​ប្រកួត​នេះ ​ដែល​ធ្វើ​ឱ្យ​ដាណឺម៉ាក​មាន​ឱកាស​តែ​ម្ដង។ Eriksen ​ជា​អ្នក​រក​បាន​១​គ្រាប់​ឱ្យ​ដាណឺម៉ាក​ដោយ​បាល់​ប៉េណាល់​ទី​នៅ​នាទី​៣៥ ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ផង​ដែរ។

​បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អង់គ្លេស​ធ្លាក់​ដល់​លេខ​៣​ឯ​ណោះ​ក្នុង Group ​នៃ​ពាន​រង្វាន់ UEFA Nations League ​ដោយ​៤​ប្រកួត​មាន​៧​ពិន្ទុ ​ស្មើ​ជាមួយ​ដាណឺម៉ាក​ដែរ ប៉ុន្តែ​មាន​គ្រាប់​ស៊ុត​ចំណេញ​តិច​ជាង។ ​ក្រុម​លេខ​១ ​បាន​ទៅ​លើ​បែលហ្សិក​វិញ ​ដែល​មាន​៩​ពិន្ទុ​ឆ្លង​កាត់​៤​ប្រកួត​ដែរ៕

អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម