លេច​មុខកូន​ខ្មែរ​កាត់​សាំងហ្គាពួរ​ម្នាក់ ផ្ដើម​អាជីព​ដើរ​ម៉ូត​ក្នុង​ក្រុម Perfect 10

  • 2020-10-16 03:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​វ័យ​១៦​ឆ្នាំ​ដែល​ជា​កូន​ខ្មែរ​កាត់​សាំង​ហ្គាពួ Grace Lin បាន​បង្ហាញ​មោទនភាព​ដែល​ខ្លួន​មាន​ចំណេះដឹង បទ​ពិសោធន៍ និង​ទំនុកទុកចិត្ត​កាន់​តែ​ខ្ពស់ ដើម្បី​ឈាន​ទៅ​ចាប់​អាជីព​ដើរ​ម៉ូត និង​ក្លាយ​ជា​ផលិតករ​ភាពយន្ត​ល្បី​ឈ្មោះ​មួយ​រូប ក្រោយ​ពី​នាង​បាន​សម្រេច​ចិត្ត​ចូល​ក្នុង​ក្រុម Perfect 10 ជាង​៣​ខែ។

Grace Lin (ប្រភពរូប៖ potatointhehouse)

Grace Lin និយាយ​ថា វា​ពិត​ជា​មាន​ការ​លំបាក​ណាស់​សម្រាប់​រូប​នាង​ក្នុង​ការ​ប្រឡូក​ក្នុង​អាជីព​ដើរ​ម៉ូត​ដំបូង ប៉ុន្តែ​Perfect10 បាន​ជំរុញ និង​លើក​ទឹកចិត្ត​នាង​រហូត​នាង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង និង​មាន​ឱកាស​បាន​ជួប​តារា​ម៉ូដែល​ថ្មីៗ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ទៀត​ផង។

ក្នុង​រយៈ​ពេល​បី​ខែ​ដែល​រូប​នាង បាន​ប្រឡូក​ចូល​ក្នុង​សិល្បៈ​បង្ហាញ​ម៉ូត​ដោយ​ធ្វើ​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម​Perfect 10 ក៏​បាន​ធ្វើ​ឲ្យ​នាង​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ចាប់​យក​អាជីព​ដើរ​ម៉ូត និង​ផលិតករ​ភាពយន្ដ​ដែល​ជា​ក្ដី​ប្រាថ្នា​របស់​នាង​ជា​យូរ​មក​ហើយ​នោះ។

ប្រភពរូប៖ potatointhehouse

Grace Lin បញ្ជាក់​ថា បច្ចុប្បន្ន​រូប​នាង​មាន​បទ​ពិសោធន៍​ដើរ​ម៉ូត ផលិត​ភាពយន្ត អ្នក​រៀបចំ​ឆាក​សម្ដែង និង​ជា​អ្នក​ថត​រូប ប៉ុន្តែ​អ្វី​ដែល​នាង​ពេញចិត្ត​ខ្លាំង​ជាង​គេ​នោះ គឺ​ចង់​ក្លាយ​ជា​តារា​ម៉ូដែល និង​ផលិតករ​ភាពយន្ត។ នាង​អគុណ​ដល់​ក្រុម​Perfect 10 ដែល​បាន​ដុសខាត់​បន្ថែម​នូវ​ជំនាញ​របស់​នាង​ទាំង​អស់​នេះ៕

ប្រភពរូប៖ sroy_bev
ប្រភពរូប៖ rothimage
ប្រភពរូប៖ veasna_shine_
ប្រភពរូប៖ _ly_song
ប្រភពរូប៖ smith.portfolio.oh
ប្រភពរូប៖ rothimage
ប្រភពរូប៖ allphotolondon
ប្រភពរូប៖ smith.portfolio.oh

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ