​​ល្អ​​ម៉្លេះ! ឌូក ​និង​ សុវណ្ណនាថ ​ដក់​ទប់​ឆ្លង​​ក្បាល​​​ ​សឹង​មិន​គួរឲ្យ​ជឿ​

  • 2020-10-16 07:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជុក សោភា ហៅ ឌូក របស់​​កង​ពល​ ​បង្ហាញ​សមត្ថភាព​ល្អ​មិន​ធម្មតា ​​​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្ត​ភាព​ ដក់​ ទប់​ ឆ្លង​ក្បាល ​ដែល​បាន​ចាប់​ដៃ​គូ​ជា​មួយ សុវណ្ណនាថ កាល​ពី​ឆ្នាំ​២០១៩ នៅ​លើ​ទឹក​ដី​ប្រទេស​វៀតណាម​។

​ក្នុង​ប្រកួត​នោះ​ ឌូក ជា​អ្នក​លេង​ជើង និង​​ក្បាល ស្រប​ពេល​ដៃ​គូ​របស់​គេ​ សុវណ្ណនាថ ជា​អ្នក​ដក់​ទប់។ ចំណុច​ដែល​គួរឲ្យ​សរសើរ​នោះ​គឺ ឌូក លេង​បាន​យ៉ាង​​ល្អ សឹង​មិន​គួរឲ្យ​ជឿ​​ទាំង​ការ​ឆ្លង​ក្បាល​​ ​និង​ការ​ប្រើ​​ជើង ​ទ្រូង​ដើម្បី​ទទួល​បាល់​ជា​ដើម ។ ​​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​វៀតណាម​នោះ ឌូក និង សុវណ្ណនាថ ជា​អ្នក​ឈ្នះ ។ ​ទាក់​ទង​ការ​លេង​ក្បាល​ជើង​នេះ ឌូក បាន​ប្រាប់​មក​កាន់​ Sabay ថា​ ​គេ​ចេះ​លេង​យូរ​ហើយ ​គ្រាន់​តែ​មិន​សូវ​ល្អ​​។

ឌូក

​ចង់​ដឹង​ថា ឌូក និង​ សុវណ្ណនាថ ​លេង​យ៉ាង​ណា​នោះ​សូម​មើល​វីដេអូ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​