កូវីដ១៩៖ ថ្ងៃនេះ ព្យាបាលជាសះស្បើយ ២នាក់
- 2020-10-17 02:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ១៩៖ ថ្ងៃនេះ ព្យាបាលជាសះស្បើយ ២នាក់
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា អ្នកជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយចំនួន២នាក់ លើបុរសជនជាតិបារាំង និង ស្រ្តីជនជាតិឥណ្ឌូណេស៊ី និង មិនមានអ្នកឆ្លងថ្មីនោះទេ។
របាយការបានលម្អិតដូចខាងក្រោម៖
បុរសជនជាតិបារាំងអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើរនៅប្រទេសសាំង ហ្គាពួរ មកដល់កម្ពុជានៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប។
ស្ត្រីជនជាតិឥណ្ឌាអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នក ធ្វើដំណើរមកពីប្រទេសឥណ្ឌា (ទីក្រុងដេលី) មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបាន ព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ៣. មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០
របាយការណ៍ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៨០នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ សរុបចំនួន៣នាក់៕