Star Grow បញ្ចុះតម្លៃលើសពី២០% តែមាន​គុណភាពកាន់តែប្រសើរជាងមុន

  • 2020-10-17 03:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ម្តាយមួយចំនួនបានជ្រើសរើសម្សៅទឹកដោះគោសម្រាប់កូនៗរបស់ពួកគាត់ ប៉ុន្តែអ្នកម្តាយខ្លះពួកគាត់មិនមានថវិកាគ្រប់គ្រាន់ក្នុ្ងងការទិញម្សៅទឹកដោះគោដែលមានគុណភាពល្អសម្រាប់កូនៗ ដូច្នេះហើយទើបគាត់សម្រេចចិត្តក្នុងការជ្រើសរើសម្សៅទឹកដោះគោដែលមានតម្លៃសមរម្យជាមួយនិងគុណភាពទាប ឬក៏ពួកគាត់ព្យាយាមក្នុងការកាត់បន្ថយបរិមាណក្នុងការប្រើប្រាស់ម្សៅទឹកដោះគោកូនរបស់ពួកគាត់។

ក្នុងកាលៈទេសៈនេះ ហើយទើបក្រុមហ៊ុន ទឹកដោះគោម្សៅ Star Grow ដែលជាផលិតផលម្សៅទឹកដោះគោមកពីប្រទេសកូរ៉េខាងត្បូងបានធ្វើការសម្រេចក្នុងការបញ្ចុះតម្លៃលើទឹកដោះម្សៅចំនួន ២០% បន្ថែមទៀត។

តម្លៃនៅត្រឹមតែ ១០.៨ដុល្លា ក្នុងមួយកំប៉ុង ៨០០g។ វាគឺមានតម្លៃ សមរម្យនៅប្រទេសកម្ពុជាជាមួយសារធាតុផ្សំលើសពី ៣៥ប្រភេទ។ ក្រុមហ៊ុនទឹកដោះគោម្សៅ Star Grow បានចេញសេចក្តីប្រកាសថានឹងកាត់បន្ថយប្រាក់ចំណាយលើការផ្សព្វផ្សាយ និងប្រាក់ចំនេញ បន្ថែមពីនេះនឹងរក្សាគុណភាពនៅដដែល។

ចំពោះលក្ខណៈពិសេសរបស់ Star Grow គឺវាធ្វើឲ្យកុមារកាន់តែការលូតលាស់ធំធាត់បានល្អ និងកាន់តែមានសុខភាពល្អ ហើយកាន់តែឆ្លាតវៃជាមួយសារធាតុផ្សំរហូតដល់ ៣៥ ប្រភេទ។

ចំពោះបច្ចេកទេស ក្នុងការផលិតវិញ ទឹកដោះគោម្សៅ Star Grow ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចកវិទ្យា ងាយរលាយក្នុងទឹក និងស្រូបសារធាតុចិញ្ចឹមបានល្អ មិនត្រឹមតែប៉ុណ្ណោះ គឺមានការត្រួតពិនិត្យ ៣៦៥ ប្រភេទតាមស្តង់ដារសុវត្ថិភាពអន្តរជាតិពី CODEX និង EU (3920130120@ddf)។