គន្លឹះសំខាន់ពីរយ៉ាង ក្នុងការជ្រើសរើសខោទឹកនោមឲ្យបានត្រឹមត្រូវ

  • 2020-10-18 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីបានជាការជ្រាបទឹក និងស្ងួតលឿននៃខោទឹកនោមមានសារៈសំខាន់ណាស់សម្រាប់ទារក? តើវត្ថុធាតុដើមដូចម្តេចដែលមានសុវត្ថិភាព?

គន្លឹះសំខាន់ពីរយ៉ាងក្នុងការជ្រើសរើសខោទឹកនោមនោះគឺ ភាពស្ងួត “Quantum Dry” និង “វត្ថុធាតុដើម”

គន្លឹះទី១ ភាពស្ងួត “Quantum Dry”

ខោទឹកនោមដែលល្អត្រូវតែជ្រាបទឹកបានល្អ និងស្ងួតឆាប់រហ័ស។

ប្រសិនបើមិនជ្រាបទឹកបានល្អ និងស្ងួតឆាប់រហ័សទេ ស្បែកទារកនឹងមានសភាពសើម ដែលជាដើមហេតុនៃការកកើតបាក់តេរី។ វានឹងបង្ក​ជា​កន្ទួលរមាស់ និងអាលាក់ស៊ី ដែលមិនមែនជារឿងងាយស្រួលក្នុងការព្យាបាលនោះទេ។ អ្វីដែលល្អគឺការពារស្បែកទារកឲ្យស្ងួតជាមួយខោទឹកនោមដែលមានមុខងារភាពស្ងួត “Quantum Dry”។

លើសពីនេះទៅទៀត ខោទឹកនោមដែលសើម ពិតជាបង្កភាពរំខានណាស់កំឡុងពេលដែលទារកគេង។ ទារកគួរតែគេងឲ្យបានលើសពី១២ម៉ោង ដើម្បីការលូតលាស់បានល្អ។ ភាពរំខានដែលមកពីការគ្មានផាសុកភាពកំឡុងពេលគេង ក៏អាចប៉ះពាល់ដល់ការវិវឌ្ឍខួរក្បាល និងការលូតលាស់ផងដែរ។

គន្លឹះទី២ គឺវត្ថុធាតុដើម

ផលិតផលខោទឹកនោមដែលមានគុណភាពអន់ ប្រើប្រាស់វត្ថុធាតុដើមគីមី ដែលអាចនាំឲ្យមានជំងឺសើស្បែកមួយចំនួន ដូចជា កន្ទួល រមាស់ អាឡាក់ហ្សី និងរោលជាដើម។ វត្ថុធាតុដើមចំបងរបស់ខោទឹកនោមគឺ ភាពស្អិត កាវតាមស្រទាប់ និងវត្ថុធាតុដើមសម្រាប់ស្រូបយកជាតិទឹក។ អ្វីដែលកាន់តែធ្ងន់ធ្ងរគឺ កាវគីមី និងវត្ថុធាតុដើមសម្រាប់ស្រូបយកជាតិទឹកដែលមានគុណភាពអន់ អាចនាំឲ្យមានជំងីសរីរាង្គផ្លូវដង្ហើម និងខួរក្បាលមិនដំណើរល្អផងដែរ។ វត្ថុធាតុដើមគួរតែមានការបញ្ជាក់សុវត្ថិភាពត្រឹមត្រូវពីប្រទេសទំនើប និងក្រុមហ៊ុនដែលអាចទុកចិត្តបានតែប៉ុណ្ណោះ។

យោងតាមសម្តីរបស់អ្នករៀបគំរោងត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុន KOKOFiT លោក Lucas KO បានលើកឡើងថា៖ ***“ពួកយើងគួរតែគិតពីអារម្មណ៍ និងស្ថានភាពរបស់ទារក។ ជាឧទាហរណ៍ ប្រសិនបើមនុស្សធំស្លៀកសម្លៀកបំពាក់ដែលសើម និងសម្លៀកបំពាក់ដែលផលិតពីវត្ថុធាតុដើមគីមី ហប់ពេញមួយថ្ងៃ តើពួកគេអាចគេងលក់ស្រួល ឬធ្វើការងារបានស្រួលដែរឬទេ? ពួកគេច្បាស់ជាត្រូវការផ្លាស់ប្តូរភ្លាមៗ ដោយសារភាពសើម និងគ្មានផាសុកភាព។ ទារកក៏ដូចគ្នាដែរ ព្រោះពួកគេនឹងមានភាពតប់ប្រមល់ ប្រសិនបើពួកគេស្លៀកខោទឹកនោមដែលគ្មានផាសុកភាព។ នេះជាមូលហេតុចម្បងដែល ពួកយើងប្រើប្រាស់បច្ចេកវិទ្យាភាពស្ងួត Quantum Dry និងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដែលមានតម្លៃថ្លៃ និងមានការបញ្ជាក់ត្រឹមត្រូវ ហើយ​ផលិតឡើងនៅប្រទេសកូរ៉េ ១០០%៕

អត្ថបទថ្មី