សហព័ន្ធ​កីឡា​យានយន្ត​ ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី២​ និង​បន្ត​អាណត្តិ​ថ្មី​របស់​ខ្លួន​

  • 2020-10-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី២​របស់​ខ្លួន​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ទី១៦​ តុលា​ ២០២០​ និង​រុះរើ​សមាសភាព​ខ្លះៗ​ដើម្បី​ដំណើរ​ការ​ឆ្ពោះ​ទៅ​បន្ត​អាណត្តិ​ថ្មី​ ២០២០​ ដល់​ ២០២៤។​

ឯកឧត្ដម​ មៀច​ សុផាន់ណា

ឯកឧត្ដម​ មៀច​ សុផាន់ណា​ ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​នេះ​បាន​ឲ្យ​ដឹង​ថា​ មហាសន្និបាត​ដែល​រៀបចំ​ឡើង​នេះ​គឺ​ដើម្បី​បូកសរុប​ការងារ​ និង​ពិនិត្យ​ការងារ​ដែល​បាន​ធ្វើ​រួច​នូវ​អាណត្តិ​ចាស់​កន្លង​ទៅ​នេះ។​ កម្មវិធី​នេះ​ដែរ​គឺ​សមាជិក​ ក៏​ដូច​ជា​មន្ត្រី​គណៈកម្មការ​ប្រតិបត្តិ​ទាំង​អស់​មាន​វត្តមាន​នេះ​ អាច​លើក​ជា​មតិ​យោបល់​ ឬ​វត្ថុ​បំណង​ផ្សេងៗ​ដែល​ចង់​ឲ្យ​សហព័ន្ធ​មាន​ភាព​រលូន​ និង​រីកចម្រើន​ជាង​នេះ​ទៅ​ទៀត។​

ទិដ្ឋភាពមហាសន្និបាត

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ កិច្ចការ​កីឡា​នេះ​គឺ​ជា​កិច្ចការ​ដែល​មិនមាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​អ្វី​នោះ​ទេ​ ភាគ​ច្រើន​អ្នក​មក​នេះ​គឺ​ចង់​ជួយ។​ ដោយ​ឡែក​សម្រាប់​ការ​ប្រជុំ​នេះ​ដែរ​ក៏​ត្រូវ​មាន​ការ​ដោះដូរ​សមាសភាព​ខ្លះៗ​ដែរ​ ដោយ​សារ​តែ​មាន​អ្នក​ខ្លះ​មាន​តែ​ឈ្មោះ​មិន​បាន​មក​ចូលរួម​ជួយ​ធ្វើ​ និង​អ្នក​ខ្លះ​រវល់​ជា​ដើម។​ ឯកឧត្ដម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មាន​សមត្ថភាព​ ឬ​គិត​ថា​ខ្លួន​អាច​ជួយ​ការងារ​សហព័ន្ធ​ផ្សេងៗ​បាន​អាច​មក​ចូល​ជា​គណៈកម្មការ​ប្រតិបត្តិ​ជា​ដើម។​

ទិដ្ឋភាពមហាសន្និបាត

រំលឹក​ដែរ​ថា​ សម្រាប់​មហាសន្និបាត​អាណត្តិ​ទី៣​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ ទី១៦​ តុលា​ ២០២០​ នៅ​ទីស្នាក់ការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​អាណត្តិ​ទី៣​ ឆ្នាំ​២០២០​ ដល់​ ២០២៤​ នេះ​ឯកឧត្ដម​ មៀច​ សុផាន់ណា​ នៅ​តែ​ជា​ប្រធាន​ដដែល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម