Liverpool កំពុងតវ៉ា២ចំណុច រឿងស្មើ Everton យប់មិញ
- 2020-10-18 01:25:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool កំពុងតវ៉ា២ចំណុច រឿងស្មើ Everton យប់មិញ
ចន្លោះមិនឃើញ
ក្រុម Liverpool ហាក់មិនអស់ចិត្តរឿងប្រកួតជាមួយក្រុម Everton នៅយប់មិញនេះនោះទេ ដោយពួកគេអះអាងថា VAR យប់មិញ ដូចជាខុសបច្ចេកទេសហើយ។
ជំនួប Merseyside យប់មិញ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ក្រោយពី VAR បានលុបមួយគ្រាប់ចុងម៉ោងរបស់ក្រុម Liverpool ចោល។ ការបញ្ជាក់ថាបាល់១គ្រាប់ដែលចូលនោះ គឺកើតចេញពី Offside របស់ Mane នេះហើយ ទើបធ្វើឱ្យក្រុមហង្សក្រហមហាក់មិនអស់ចិត្តឡើយ។
ពួកគេបានទាមទារឱ្យមានការបញ្ជាក់២ចំណុចឡើងវិញក្នុងការប្រកួតនេះ។ ទី១ គឺកំហុសរបស់ Pickford លើ Van Dijk យ៉ាងច្បាស់ក្រឡែត ប៉ុន្តែ VAR បែរជាមិនពិន័យលើអ្នកចាំទី Everton ទៅវិញ ខណៈដែលខ្សែការពារ Van Dijk បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ។ ចំណុចទី២ គឺ១គ្រាប់ចុងម៉ោង ដែលរំសាយវិញ ក្រោយពីចោទថា Mane មានជំហរ Off-side ៕