ទីបំផុត ហ្គេមកម្សាន្ត Arena of Glory ដាក់ឲ្យដោនឡូតលេងជាផ្លូវការហើយ!

  • 2020-10-19 07:15:01
  • ចំនួនមតិ 9 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

នៅទីបំផុត ការទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ពីសំណាក់ប្រិយមិត្តដែលនិយមលេងហ្គេមកម្សាន្តបែបវ៉ៃតទល់គ្នា ៥ស្មើ បានមកដល់ទីបញ្ចប់ហើយ ដោយហ្គេម Arena of Glory ឥឡូវនេះបានដាក់ឲ្យដោនឡូតលេងឥតគិតថ្លៃជាផ្លូវការ។

អ្វីដែលពិសេសនោះគឺ ទាំងអ្នកប្រើប្រាស់ស្មាតហ្វូន Android និង iOS សុទ្ធតែអាចដោនឡូតលេងបានដូចគ្នាតែម្តង។

គួរឲ្យដឹងថា Arena of Glory (AOG Mobile) គឺជាហ្គេមកម្សាន្តប្រភេទវ៉ៃគ្នា ៥ស្មើ (5v5) ដែលមានការឌីហ្សាញក្រាហ្វិចស្អាតទាក់ទាញ ហើយថែមទាំងមាន Hero និង Skill ព្រមទាំង Map ថ្មីប្លែកៗជាច្រើន មាន​ការ​កំណត់ Rank ត្រឹមត្រូវ ហើយ​មាន​ឱកាសប្រកួតក្នុងកម្មវិធីប្រកួត Tournament យករង្វាន់​ក្នុង​គោលដៅ​ជម្រុញ​កីឡា E-Sport នៅ​កម្ពុជា។

បញ្ជាក់៖ សម្រាប់អ្នកដែលបានចូលរួមធ្វេីតេស្តលេី Android Version អំឡុងពេល Open Beta កន្លងមកនេះ សូមធ្វេីការ Uninstall app ជាមុនសិន ពីព្រោះនោះជា Test Version តែប៉ុណ្ណោះ ពុំមែនជា Official Version នៅឡេីយទេ៕

ដោនឡូតលេង និងចូលរួមការប្រកួត Battle For Glory ដើម្បីយកប្រាក់រង្វាន់សរុបចំនួន ២០០លានរៀល។ បើកការចុះឈ្មោះប្រកួតសម្រាប់សប្តាហ៍ទី១ ចាប់ពីថ្ងៃទី ១៩-២៥ តុលា ឆ្នាំ២០២០។