G-Devith និងទេព បូព្រឹក្ស ដឹកដៃគ្នាចុះជួយប្រជាជនដែលរងគ្រោះដោយគ្រោះទឹកជំនន់

  • 2020-10-19 04:03:59
  • ចំនួនមតិ 7 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃ បានបណ្តាលឲ្យតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ និងមានមនុស្សជាច្រើនបានរងរបួស។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះទឹកជំនន់នេះ បានបណ្តាលអោយស្រែចម្ការជាច្រើន ហិកតា រួមទាំងផ្ទះជាច្រើនខ្នងត្រូវបានលិចនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានទទួលរងការខូចខាត។

realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានយកចិត្តទុកដាក់នឹងប្រជាជនដែលកម្ពុជាដែលរងគ្រោះដោយទឹកជំនន់និងជួយពួកគាត់ឆ្លងកាត់ការលំបាក ស្ម័គ្រចិត្តជួយក្នុងគ្រាលំបាក ដោយបានចែកជូននូវសម្ភារៈចាំបាច់មួយចំនួនដល់ប្រជាជននៅតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ។

នៅថ្ងៃទី១៧ ខែតុលា realmeបានចូលរួមជាមួយនឹងអ្នកតំណាងរបស់ realme គឺលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ទិញនូវសម្ភារៈមួយចំនួន ដូចជាភេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន នាំយកចែកជូនដល់ប្រជាជននៅខេត្តបាត់ដំបង ស្រុកថ្មគោល ឃុំគោកឃ្មុំ ចំនួន ១១៤គ្រួសារ ដើម្បីជួយដោះស្រាយបញ្ហាចាំបាច់មួយចំនួននិងចូលរួមចំណែកឆ្លងការលំបាកនៃគ្រោះទឹកជំនន់ជាមួយគ្នា។

លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍ពោរពេញដោយសេចក្តីរីករាយដែលបានចូលរួមចំណែកនាំយកជំនួយមកជួយដល់ប្រជាជនដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នៅនៅខេត្តបាត់ដំបង ស្រុកថ្មគោល ឃុំគោកឃ្មុំ ចំនួន ១១៤គ្រួសារ។ ដោយប្រជាជនពិតជាត្រូវការជំនួយខ្លាំងណាស់ក្នុងគ្រាដ៏លំបាក មួយនេះ។ ហើយតារាតំណាងទាំងពីរក៏សង្ឃឹមថានឹងអាច ផ្តល់ជំនួយបន្ថែមទៀត។ ជាចុងក្រោយសូមជូនពរអោយប្រជាជនកម្ពុជាទាំងអស់រួចផុតពីគ្រោះធម្មជាតិនានាក្នុងពេលដ៏ខ្លីខាងមុខ។

ដោយមានទឹកចិត្តសប្បុរសធម៌ លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ដែលជាអ្នកតំណាងរបស់realmeក៏បានចុះនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់។ ប្រឈមនឹងគ្រោះទឹកជំនន់នេះ realme ដែលជាម៉ាកបច្ចេកវិទ្យាពេញនិយមបានចូលរួមសកម្មភាពសង្គម យកចិត្តទុកដាក់នឹងស្ថានភាពគ្រោះទឹកជំនន់ នៅកម្ពុជា ចែករំលែកភាពកក់ក្តៅនិងក្តីស្រលាញ់ ដោយចូលរួមជាមួយនឹងអ្នកតំណាងរបស់realme គឺលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បន្តចូលរួមសកម្មភាពសប្បុរស ជំនះនូវការលំបាកជាមួយប្រជាជនកម្ពុជា៕