ទឹកជំនន់នៅតែបន្តឡើង តម្រូវអោយមានការបិទផ្លូវមួយចំនួន ក្នុងខេត្តព្រះវិហារ

  • 2020-10-19 04:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៦ ខែតុលា ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាស បិទផ្អាកចរាចរណ៌ បណ្តោះអាសន្ន នៅលើកំណាត់ផ្លូវ១ចំនួន នៅក្នុងខេត្តព្រះវិហារ។

ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងខេត្តព្រះវិហារ នៅតែបន្តកើនឡើង នៅលើផ្លូវជាតិលេខ៩២ ដែលតម្រូវអោយបន្តនូវការបិទផ្អាកចរាចរណ៌ នៅលើកំណាត់ផ្លូវ លេខ9, 62, 64, 95 និងផ្លូវខេត្តលេខ 2627។

ខាងក្រោមនេះជារូបភាពនៃស្ថានភាពជំនន់ទឹកភ្លៀង​ នៅក្នុងខេត្តព្រះវិហារ ៖

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​