សម្រស់កីឡាការិនីទ័ព ៣នាក់នេះអែមមិនចាញ់តារា កំពុងផ្ទុះការចាប់អារម្មណ៍
- 2020-10-19 08:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់កីឡាការិនីទ័ព ៣នាក់នេះអែមមិនចាញ់តារា កំពុងផ្ទុះការចាប់អារម្មណ៍
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់នារី Tiffy Army បានឆ្លងកាត់ការប្រកួតចំនួន ៤ សប្ដាហ៍ហើយ ជាលទ្ធផលមិនទាន់ធ្វើបានល្អឡើយ ពោលគឺពួកគេប្រមូលហ្វឹកហាត់បានត្រឹម ៣ ខែមុនការប្រកួតប៉ុណ្ណោះ។ យ៉ាងណាប្រិយមិត្តកំពុងផ្ទុះការចាប់អារម្មណ៍ស្រីស្អាតរបស់ទ័ពបីរូបនេះ តាមរយៈការបង្ហាញសម្រស់ស្រស់សោភា នៅលើទីលាន ពេលនេះ Sabay សូមធ្វើការបង្ហាញជូន។
១-ទេព ម៉ូលីកា ៖ មានតួនាទីជាខ្សែបម្រើស្លាបឆ្វេង។ កីឡាការិនីរូបនេះមានស្រុកកំណើតនៅឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល កើតថ្ងៃទី០៥ ខែមករា ឆ្នាំ២០០៤ មានកម្ពស់ ១,៦៣ ម៉ែត្រ។ ម៉ូលីកា ជាកីឡាករឆ្នើមក្នុងក្រុម ដែលបង្ហាញខ្លួនក្នុងជម្រើស ១១ នាក់ដំបូងទាំង៤ ប្រកួតកន្លងមក ។
២- ប៊ុនធឿន សត្យា ៖ មានតួនាទីបម្រើការពារ ។ កីឡាការិនីរូបនេះមានស្រុកកំណើតនៅឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កើតថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៤ មានកម្ពស់ ១,៦០ ម៉ែត្រ។ សត្យា ជាកីឡាការិនីឆ្នើមរបស់ ទ័ព ដែលបានបង្ហាញខ្លួន ទាំង៤ប្រកួត និងបង្ហាញទម្រង់លេងល្អជាគេក្នុងក្រុមផងដែរ។
៣-ឈាង ទីលី ៖ មានតួនាទីខ្សែការពារកណ្ដាល ។ កីឡាការិនីរូបនេះមានស្រុកកំណើតនៅឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទីលី កើតថ្ងៃទី៣ ខែមករា ឆ្នាំ២០០១ គេមានឪពុកឈ្មោះ ឈាង លីហ៊ាង និង ម្ដាយឈ្មោះ ផាយ សុខណា ។ អ្នកខេត្តកណ្ដាលរូបនេះ ក៏ត្រូវបានលោក ថោង ឧត្ដម អ្នកចាត់ការក្រុមប្រាប់មកថា ល្អប្រចាំក្រុមដូចគ្នា ។