សហព័ន្ធកីឡា​វាយ​កូន​ឃ្លី​លើ​តុ ​បើក​ការ​ប្រកួត​ថ្នាក់​ជាតិ​ចម្រាញ​រក​ជើង​ខ្លាំង​រយៈពេល៦ថ្ងៃ

  • 2020-10-20 04:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ធ្វើ​ពិធី​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​លើក​ទី១​ ជា​ផ្លូវ​ការ​ហើយ​ម្សិលមិញ​នេះ​ដើម្បី​ចម្រាញ​រក​ជើង​ខ្លាំង​ថ្មីៗ​ទៀត​លើ​ប្រភេទ​កីឡា​មួយ​នេះ។​

រូបភាព Cambodia SEA GAMES 2023

លោក​ ស៊ុន ​សុទ្ធារិទ្ធ​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ឆ្នាំ​២០២០​ និង​ពាន​រង្វាន់​លើក​ទី១​នេះ​ គឺ​បែងចែក​ជា​២ក្រុម​ ទី១​ ក្រប​ខណ្ឌ​ ក១​ និង​ទី២​ ក្រប​ខណ្ឌ​ ក២​ ដែល​ទាំង​ពីរ​ក្រុម​ក្រប​ខណ្ឌ​នឹង​ប្រកួត​លើ​៤​វិញ្ញាសា។​

រូបភាព Cambodia SEA GAMES 2023

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នេះ​គឺ​គោល​បំណង​ចង់​បំផុស​បំផុល​លើ​ប្រភេទ​កីឡា​នេះ​ឲ្យ​រឹតតែ​មាន​ការ​គាំទ្រ​លេង​ ឬ​ហ្វឹកហាត់​បន្ថែម​ទៀត​ មិន​ថា​នៅ​រាជធានី​ភ្នំពេញ​តាម​បណ្ដា​ខេត្ត​នោះ​ឡើយ។​ មួយ​វិញ​ទៀត​ការ​ប្រកួត​នេះ​គឺ​ជា​ការ​ចម្រាញ​រក​មើល​ជើង​ខ្លាំង​ថ្មីៗ​ ដែល​មាន​សមត្ថភាព​ល្អ​បន្ថែម​ទៀត​ដែរ​ ដើម្បី​ជា​ការ​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​ដើម។​

រូបភាព Cambodia SEA GAMES 2023

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​លើក​ទី១​ របស់​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ឆ្នាំ​២០២០​ នេះ​មាន​២២ក្លឹប​ចូលរួម​សរុប​កីឡាករ​ កីឡា​ការិនី​ ១៧៣នាក់។​ ការ​ប្រកួត​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៤​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅ​សាល​ដំបូល​ទូក​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម