អាប៉ោង​បើក​គ្រប​ហើយ! ឌី សូនិត្ដា ប្រាប់​ថា នាង​មាន​ផ្ទៃពោះគ្រប់ខែ​មុន​ចូល​រោងការ

  • 2020-10-20 04:45:59
  • ចំនួនមតិ 16 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ដូច​ការ​សន្យា​កាល​ពី​ថ្ងៃ​ម្សិលមិញមែន នៅ​ព្រឹក​ថ្ងៃទី២០ ខែ​តុលា នេះ តារា​សម្ដែង​ស្រី ឌី សូនិត្ដា ហៅ​កាដុង បាន​បញ្ចេញ​វីដេអូ​Vlogមួយ​ជាមួយ​បុរស​សង្ហា​ម្នាក់ ដើម្បី​លាតត្រដាង​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ​ខ្ទេចខ្ទី​គ្មាន​សល់។

សូនិត្ដា បង្ហើប​ថា ត្បិត​ថា​នាង​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ក្នុង​ខែ​តុលា ឆ្នាំ​២០២០ នេះ ដោយ​មិន​ទាន់​បាន​ចូល​រោងការ​ក៏​ពិត​មែន ប៉ុន្តែ​ចាស់​ទុំ​ទាំង​សង​ខាង​បាន​ទទួល​ស្គាល់​លើ​រឿង​នេះ។ នាង​ពុំ​មាន​បំណង​លាក់​សាធារណៈ​ជន​ពី​ការ​មាន​ផ្ទៃ​ពោះ​នេះ​ទេ ប៉ុន្តែ​ហេតុផល​មួយ​ចំនួន​មិន​ទាន់​អាច​បញ្ចេញ​បាន​ដូច​ជា បញ្ហា​នាង​មិន​អាច​មាន​កូន​បាន​នៅ​អាយុ​លើស​ពី​៣០​ឆ្នាំ ព្រោះ​គ្រួសារ​នាង​ភាគ​ច្រើន​មាន​ជំងឺ​គីស​ក្នុង​ស្បូន​ដែល​លំបាក​ក្នុង​ការ​មាន​កូន​បាន។

តារា​សម្ដែង​រូប​នេះ បាន​សរសេរ​ខេបសិន​នៅ​លើ​វីដេអូ​ដែល​បាន​បញ្ចេញ​នៅ​មុន​នេះ​បន្ដិច​ថា"នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ។ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ"។

តោះ...! ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​ស្ដាប់​ការ​បកស្រាយ​របស់​នាង​ទាំង​អស់​គ្នា ដែល​មាន​ការ​បំភ្លឺ​លម្អិត​នៅ​ក្នុង​វីដេអូ​មួយ​នេះ៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម