ទាំង​នេះជា​តារាស្រីរបស់ Marvel​ ដែល​មានទ្រព្យសរុប​ច្រើនមហាសាល

  • 2020-10-20 04:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាៗក៏​បាន​ដឹង​ថា​ តារា​សម្ដែងប្រុសៗប្រចាំ MCU មានទ្រព្យសរុបច្រើន​ប៉ុនណានោះ។ Chris Evans ដែល​សម្ដែង​ជាតួ​ Captain America មាន​ទ្រព្យសម្បត្តិ​សរុប​ ៨០​លានដុល្លារ ស្របពេល​ Chris Hemsworth (តួ Thor) មាន​ទ្រព្យ​សរុបខ្ទង់​ ១៣០លានដុល្លារ។ ងាក​ចូល​តួ​ Iron Man គឺ​ Robert Downey Jr. វិញ​មាន​ទ្រព្យ​សរុប​ដល់ទៅ​ខ្ទង់​ ៣០០លានដុល្លារ ជា​ចំនួន​អច្ឆរិយៈ​ ប្រចាំ​ហូលីវូដ។

ដោយឡែក​ចំពោះ​ ផ្នែក​ខាង​នារីៗ​វិញ ក៏​រក​បាន​ចំណូល ផ្សំជា​ទ្រព្យបាន​ច្រើនៗ​ដែរ បើ​ទោះ​មិន​ដល់​លំដាប់​ Robert Downey Jr. ក៏​នៅ​តែ​ចាត់ទុក​ថា​ខ្ពស់គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ។

តោះ! មក​ដឹង​ដូចខាងក្រោម៖

១០. Jaimie Alexander (តួ​ Lady Sif) មានទ្រព្យសរុប ៤លានដុល្លារ

៩. Lupita Nyong'o (តួ Nakia) មានទ្រព្យសរុប ១០លានដុល្លារ

៨. Elizabeth Olsen (តួ Scarlet Witch)មានទ្រព្យសរុប ១១លានដុល្លារ

៧. Zendaya (តួ Mary Jane Watson) មានទ្រព្យសរុប ១៥លានដុល្លារ

៦. Evangeline Lilly (តួ The Wasp) មានទ្រព្យសរុប ១៥លានដុល្លារ

៥. Brie Larson (តួ Captain Marvel) មានទ្រព្យសរុប ២៥លានដុល្លារ

៤. Zoe Saldana (តួ Gamora) មានទ្រព្យសរុប ៣៥លានដុល្លារ

៣. Natalie Portman (តួ Jane Foster) មានទ្រព្យសរុប ៩០លានដុល្លារ

២. Gwyneth Paltrow (តួ Pepper Potts) មានទ្រព្យសរុប ១៥០លានដុល្លារ

១. Scarlett Johansson (តួ Black Widow) មានទ្រព្យសរុប ១៦៥លានដុល្លារ

ប្រភព៖ The Things   ប្រែ​សម្រួល៖ យី សុធារី