Jungkook សម្រេចលក់ចេញ អគារស្នាក់ដ៏ស៊ីវីល័យតម្លៃខ្ទង់លានដុល្លារហើយ

  • 2020-10-20 07:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដីរាយការណ៍​មក​ថា​ Jungkook សមាជិក​ក្រុម BTS បាន​លក់អគារស្នាក់​នៅ​លំដាប់​ខ្ពស់របស់​ខ្លួន​ហើយ​កាលពីពេល​ថ្មីៗនេះ។

តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​បាន​ទិញ​ផ្ទះ​ស្ថិត​ក្នុង​អគារ Trimage ដែល​ស្ថិត​នៅ​តំបន់​ Seoul Forest កាលពី​ពេល​កន្លងទៅ។ អគារស្នាក់​នេះ​ ដាក់​លក់នៅ​តម្លៃ​ខ្ពស់​ ដោយសារ​វា​មាន​ទីតាំង​នៅ​កន្លែង​ត្រូវប៉ាន់​ អាច​មើល​ឃើញ​ទាំង​ទេសភាព​ទន្លេ Han និង​ជ្រុង​ផ្សេង​ទៀត​ចំ​បេះដូង​របស់​ក្រុង​សេអ៊ូល។

Jungkook បាន​ទិញ Apartment ជាន់ទី១៧ Block ១០១នេះ​កាលពី​ឆ្នាំ ២០១៨។ លោក​បាន​ចំណាយ​ដល់ទៅ​ខ្ទង់​ ១,៩៥ពាន់លាន​វ៉ុន (ប្រហែល ១,៧លានដុល្លារ) ពេលនោះ។ ក្រោយ​មក​លោក​ក៏​សម្រេច​លក់​វា​ចេញ​វិញ ដោយ​ដាក់លក់លើទីផ្សារ​កាលពី​ខែកក្កដា ឆ្នាំ ២០២០ ​ក្នុង​តម្លៃ​ ២,០៥ពាន់លានវ៉ុន (ប្រហែល​ ២,១៩លានដុល្លារ)។ ទោះ​ជា​តម្លើង​តម្លៃ​លក់​មែន​ ប៉ុន្តែ​បើ​គិត​ទាំងពន្ធ​ និង​ការបង់កម្រៃ​ផ្សេងៗ​ទៀត​ ទំនង​ជា​ Jungkook មិនបាន​​ចំណេញនោះទេ។

ក្នុង​នោះ​ក៏​មាន​ការ​បន្ថែម​ដែរ​ថា​ ទោះ​បី​ Jungkook ទិញ​ផ្ទះ​ទុក​នៅ​មែន​ ក៏លោក​មិន​បាន​នៅ​ដែរ ដោយសារ​បច្ចុប្បន្ន​ លោក​មាន​ការងារ​រវល់ និង​រស់នៅ​ក្នុង​ផ្ទះ​ BTS ដែល​ជា​ការ​ផ្ដល់​ឲ្យ​ដោយក្រុមហ៊ុន Big Hit ដែល​ស្ថិត​នៅ​ Hannam The Hill ទីកន្លែង​ដែល​សុទ្ធ​តែ​អ្នក​អភិជន​ ទើប​មាន​លទ្ធភាព​បង់នៅបាន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី