Barca ប្រកាស​ពង្រីក​កុងត្រា​ថ្មី​​ជាមួយ​កីឡាករ​៤​នាក់​ភ្លាម​ៗ ក្រោយ​ឈ្នះ​នៅ UCL

  • 2020-10-21 03:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ប្រកាស​​កីឡាករ​៤​នាក់​រួម​មាន​ Gerard Pique, Marc-Andre ter Stegen, Frenkie de Jong និង​ Clement Lenglet បាន​ពង្រីក​កុងត្រា​ថ្មី​ជាមួយ​ក្លឹប។

ក្រុម​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់​​បាន​​បញ្ចេញ​ដំណឹង​នេះ​ភ្លាម​ៗ បន្ទាប់​ពី​ឈ្នះ​ប្រកួត​ដំបូង​​ពាន​រង្វាន់ Champions League រដូវ​កាល​ថ្មី​​លើ​ក្រុម Ferencvaros ៥-១។ Pique ទទួល​បាន​កាត​ក្រហម​ក្នុង​ប្រកួត​នេះ ប៉ុន្តែ​​ក្រោយ​​ពី​ការ​ប្រកួត​ខ្សែ​ការពារ​ជើង​ចាស់​រូប​ត្រូវ​ក្លឹប​បន្ថែម​កុងត្រា​ថ្មី​ដល់​ឆ្នាំ​២០២៤។

​សម្រាប់​កុងត្រា​ថ្មី​នេះ Pique ដែល​លេង​នៅ​ Barca អស់​រយៈពេល​១៣​រដូវ​កាល​​នឹង​មាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​៥០០​លាន​អឺរ៉ូ។ ជាមួយ​គ្នា​នេះ​ដែរ Barca ក៏​បាន​បន្ថែម​កុងត្រា​ជាមួយ​អ្នក​​ចាំ​ទី Ter Stegen រហូត​ដល់​ឆ្នាំ​២០២២។ Ter Stegen ចូលរួម​ជាមួយ​ក្រុម​ក្នុង​ឆ្នាំ​២០១៤​ផ្ទេរ​ពី​ក្លឹប Monchengladbach។ សម្រាប់​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​​របស់​គេ​គឺ​៥០០​លាន​អឺរ៉ូ​ដូច​Pique ដែរ។

Lenglet ដែល​បង្ហាញ​ទម្រង់​លេង​ល្អ ចាប់​តាំង​ផ្លាស់​ពី Sevilla នៅ​ឆ្នាំ​២០១៨ ត្រូវ​បន្ថែម​កុងត្រា​ដល់​ឆ្នាំ​២០២៦។ ស្របពេល​ដែល De Jong បន្ត​ដល់​ឆ្នាំ​២០២៦​ដូច​គ្នា​ជាមួយ​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​​​៤០០​លាន​អឺរ៉ូ៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ