ភាព​អស្ចារ្យ​មួយ​របស់ Chef ឬទ្ធី ទើបតែត្រូវបានទម្លាយដោយ​តារា​ជើង​ចាស់មួយ​រូប​ ធ្លាប់រួមអាជីពជាមួយគ្នា

  • 2020-10-21 09:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​មរណភាព​របស់​ស្ដេច​ចុងភៅ​របស់​កម្ពុជា​មួយ​រូប គឺ​លោក ស៊ឺ សោភ័ណ្ឌ​ឬទ្ធី ហៅChef ឬទ្ធី កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា នៅ​តែ​អង្រួន​បេះដូង​អ្នក​ស្រឡាញ់​វិស័យ​ម្ហូបអាហារ ជា​ពិសេស​អ្នក​ធ្លាប់​ស្គាល់ និង​រាប់​អាន​រូប​លោក ដោយ​ពួកគេ​ចាត់​ទុក​ថា មរណភាពរបស់លោក​ គឺ​ជាការបាត់បង់នូវធនធាន​មនុស្ស​ដ៏​កម្រមួយរូប។

នៅ​ថ្ងៃ​នេះ មាន​អតីត​មិត្ត​រួម​អាជីព​ជាមួយ​លោក​កាល​ពី​ជាង​២០​ឆ្នាំ​មុន គឺ​តារា​សម្ដែង​ជើង​ចាស់ សាវិន ហ្វីលីប បាន​បង្ហើប​ពី​ចំណុច​អស្ចារ្យ​មួយ​ផ្សេង​ទៀត​របស់ Chef ឬទ្ធី ក្រៅ​ពី​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​ធ្វើ​ម្ហូប​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅ​កម្ពុជា។

លោក ហ្វីលីប និយាយ​ថា៖"គាត់​ធ្លាប់​ធ្វើ​ការ​ជាមួយ​ខ្ញុំ​កាល​ពី​២០​ឆ្នាំ​មុន នៅ​សណ្ឋាគារ Raffle Le Royal។ លោក​ជា​បុរស​សង្ហា​ម្នាក់ និយាយ​តិច​តែ​ម៉ឺងម៉ាត់ ហើយ​ពិត​ជា​មាន​ចំណេះដឹង​ផ្នែក​មុខ​ម្ហូប​ដ៏​អស្ចារ្យ​ម្នាក់"។

លោក ស៊ឺ សោភ័ណ្ឌ​ឬទ្ធី ហៅ Chef ឬទ្ធី បាន​ក្លាយ​ជា​គណៈកម្មការ​ឆ្នើម​ក្នុង​កម្មវិធី Master chef Khmerរដូវ​កាល​ទី១។ កម្មវិធី​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប​ប្លែកៗ ហើយ​គ្រោង​នឹង​មាន​ការ​ប្រកួត​ប្រជែង​នៅ​រដូវ​កាល​ទី២​ទៀត ប៉ុន្តែ​រូប​លោក​ដែល​ជា​គណៈកម្មការ​ឆ្នើម​មួយ​រូប​បាន​លាចាក​លោក​ទៅ​ហើយ។ លោក បាន​ទទួល​មរណភាព​ដោយ​ជំងឺ​ក្រិនថ្លើម និង​របេង កាល​ពី​ថ្ងៃទី២០ ខែ​តុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ