រូប​មួយ​សន្លឹក​សោះ ម៉េង កែវ​ពេជ្ជតា ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​លួច​ច្រណែន

  • 2020-10-22 04:15:37
  • ចំនួនមតិ 7 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

តារា​ចម្រៀង​រៀម​ច្បង ម៉េង កែវ​ពេជ្ជតា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ត្រឹម​រូប​មួយ​សន្លឹក​ប៉ុណ្ណោះ ដែល​អ្នក​នាង​បាន​បង្ហោះ​កាល​ពី​ខែ​មុន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។

នោះ គឺ​រូប​អ្នក​នាង ស្លៀក​ខោ​ខូវប៊យ​ជើង​វែង​ពណ៌​ខៀវ បន្ស៊ី​គ្នា​នឹង​អាវ​ក​ឌុប​ដៃ​វែង​ពណ៌​ស ដែល​អ្នក​នាង​ឈរ​ពី​មុខ​រថយន្ត​ឡង់គ្រីស័រ​ស៊េរី​ទំនើប​មួយ​គ្រឿង។ នាង​បាន​ភ្ជាប់​មក​ជាមួយ​សារ​ថា ក្រ​ពេក​គេ​មេីល​ងាយ​ កំសត់​ពេក​គេ​ពេប​ជ្រាយ​ ឡូយឆាយ​ពេក​គេ​ថា​អួត​ !គួរ​រេីស​យក​មួយ​ណា?សម្រាប់​ខ្ញុំ​ មិន​ចេះ​មេីល​ងាយ​នរណា​ទេ តែ​ក៏​មិន​ចង់​អោយ​នរណា​មេីល​ងាយ​ដែរ​ទេីប​ខំ​ខ្ចី​ឡាន​គេ​ថត​គ្រប់​ម៉ូត​ ហេហេ​ មេីល​រាង​គេ​ផង!"។

មាន​ប្រិយមិត្ត​ខ្លះ​ចាប់​អារម្មណ៍​នឹង​សំណេរ​ខ្លី ប៉ុន្តែ​មាន​ច្រើន​នាក់​ណាស់​បាន​ចាប់​អារម្មណ៍​នឹង​រឿង​ផ្សេង នោះ​គឺ​រូបរាង​របស់​តារា​រៀម​ច្បង​ទៅ​វិញ។ តាម​រយៈ​រូបភាព​នេះ គេ​មើល​ឃើញ​ត្បិត​ថា​មាន​វ័យ​ជ្រេ​ណាស់​ទៅ​ហើយ ប៉ុន្តែ​រូប​ភាព​នេះ ម៉េង កែវពេជ្ជតា មើល​ទៅ​ដូច​ជា​យុវវ័យ​មួយ​រូប​ដ៏​ហំ​ហាន។ ចំណុច​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ថា តារា​ចម្រៀង​រៀម​ច្បង​រូប​នេះ មាន​រាង​ស្អាត​មិន​ធម្មតា។

ប្រិយមិត្ត​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល និង​គិត​មិន​ដល់​ថា​ម្ចាស់​បទ "ប្រុស​ចិត្ត​ពពក" ពូកែ​ថែ​រាង​បាន​ស្អាត​យ៉ាង​ដូច្នេះ​ឡើយ។ ពួកគេ​លើក​សរសើរ​ថា អ្នក​នាង ម៉េង កែវ​ពេជ្ជតា មាន​រូប​ស្អាត​ខ្លាំង​គួរ​ឲ្យ​ច្រណែន ឯ​ខ្លះ​ទៀត​ក៏​ភ្លាត់​មាត់​ថែម​ទៀត។ "ចុម​ការ​ដុម​ឆែប រាង​ដូច​ក្រមុំ​លោក​ព្រះ ការ​ពិត​កំពូល​តារា​ចម្រៀង អ្នកស្រី ម៉េង កែវពេជ្ជតា សោះ my gods!”។

"រាង​ឡូយ​ណាស់​បង​សម្លាញ់​សម​ជាមួយ​ឡាន​កាលិប​ទៀត​!”។ "រាង​ឡូយ​ណាស់​ប្អូន​ស្រី" "រាង​ឡូយ​កប់​លូ...!" សុទ្ធ​ជា Comment របស់​ប្រិយមិត្ត​ដែល​ភ្ញាក់​ផ្អើល។ ក្រៅ​ពី​សរសើរ​លើ​រូបរាង ប្រិយមិត្ត​ខ្លះ​ទៀត​ក៏​បាន​សរសើរ​លើ​ការ​ស្លៀកពាក់​មួយ​ឈុត​នេះ ត្បិត​ថា​សាមញ្ញ ប៉ុន្តែ​លេច​ធ្លោ​មិន​ធម្មតា ពោល​គឺ​សំលៀកបំពាក់​យោង​មនុស្ស មនុស្ស​ក៏​លើក​សំលៀកបំពាក់។

ងាក​មក​សាមី​ខ្លួន ក៏​រីករាយ​ចំពោះ​អ្វី​ដែល​ប្រិយមិត្ត​បាន​ផ្ដល់​មក​លើ​ខ្លួន​ដែរ ដោយ​អ្នក​នាង ម៉េង កែវពេជ្ជតា បាន​ចូល​ទៅ​សរសេរ​សារ​ឆ្លើយ​តប ដោយ​ថ្លែង​អំណរ​គុណ​ប្រិយមិត្ត​របស់​ខ្លួន​បន្ត​បន្ទាប់។ តោះ...ទស្សនា​រូប​ភាព​ផ្សេង​ទៀត​បង្ហាញ​ពី​រូបរាង​របស់​តារា​ចម្រៀង​សំឡេង​ផ្អែម​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

បិទ