ស្រាយចម្ងល់! អ្នកដោនឡូតហ្គេម AOG Mobile អត់បាន ធ្វើតាមវិធីនេះ

  • 2020-10-22 07:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីដាក់ឲ្យដោនឡូតជាផ្លូវការនៅកម្ពុជាបានរយៈពេល ៣ថ្ងៃ Arena of Glory ឬ AOG Mobile ដែល​ជា​ហ្គេម​បែប​វាយ​តប់​ត​ទល់​គ្នា ៥ស្មើ បាន​ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ​១ ទាំង​នៅ​លើ App Store និង Play Store ជា​កម្មវិធី​​ឥត​គិត​លុយដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​។

App Store
Play Store

ដោយឡែក អ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនអាចដោនឡូតហ្គេមនេះបានឡើយ នោះក៏ដោយសារតែ AOG Mobile ដាក់ឲ្យដោនឡូតសម្រាប់តែ Store នៅកម្ពុជាប៉ុណ្ណោះ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរ Country/Region មក Cambodia វិញ។

របៀបផ្លាស់ប្តូរ Country/Region នៅលើ App Store

  • បើក Settings នៅលើ App
  • ចុចលើឈ្មោះ បន្ទាប់មកចុច iTunes & App Store
  • ចុចលើ Apple ID បន្ទាប់មកចុច View Apple ID (ត្រូវ Sign in)
  • ចុចលើ Country/Region
  • ចុច "Change Country or Region"
  • ចុចជ្រើសរើស Cambodia
  • បន្ទាប់មកចុច Agree

របៀបផ្លាស់ប្តូរ Country/Region នៅលើ Play Store

  • បើក Google Play
  • ចុចលើ Menu បន្ទាប់មកចុចលើ Account
  • នៅត្រង់ "Country and profiles" ជ្រើសរើសយក Cambodia
  • វាអាចត្រូវការពេលដល់ ២៤ម៉ោងដើម្បីផ្លាស់ប្តូរ

ដោនឡូតលេង និងចូលរួមការប្រកួត Battle For Glory ដើម្បីយកប្រាក់រង្វាន់សរុបចំនួន ២០០លានរៀល។ បើកការចុះឈ្មោះប្រកួតសម្រាប់សប្តាហ៍ទី១ ចាប់ពីថ្ងៃទី ១៩-២៥ តុលា ឆ្នាំ២០២០។