Ronaldo នៅ​តែ​មិន​អាច​ចូល​រួម​ប្រកួត​ តទល់​នឹង​ Messi នៅ​សប្ដាហ៍​ក្រោយ

  • 2020-10-22 12:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo នឹង​មិន​អាច​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ Barcelona ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ UEFA Champions League នា​ថ្ងៃ​ពុធ​ ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២០​ សប្ដាហ៍​ក្រោយ​នេះ​ទេ​។

មូល​ហេតុ​ ដែល​កីឡាករ​ខាង​លើ​នេះ​ មិន​អាច​ចូល​រួម​ការ​ប្រកួត​បាន​ ដោយ​សារ​តែ​លទ្ធផល​ធ្វើ​តេស្ត​កូវីដ-១៩ ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ​នេះ​ នៅ​តែ​បន្ត​ចេញ​វិជ្ជមាន​នៅ​ឡើយ​។

បើ​តាម​ច្បាប់​វិន័យ​របស់​ UEFA កីឡាករ​ណា​​មួយ​រក​ឃើញ​កូវីដ-១៩ មុន​មួយ​អាទិត្យ​នៃ​ការ​ប្រកួត​ កីឡាករ​នោះ​នឹង​មិន​អាច​ចូល​រួម​ការ​ប្រកួត​នោះ​ឡើយ​។

Ronaldo រក​ឃើញ​ឆ្លង​កូវីដ​-១៩ ដំបូង​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា​ ឆ្នាំ​២០២០​ ដែល​តម្រូវ​ឲ្យ​កីឡាករ​រូប​នេះ​ រស់​នៅ​ និង​ធ្វើ​ការ​ហាត់​បាល់​ ដាច់​ដោយ​លែក​ពី​គេ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម