Gerard កាត់​ប្រាក់​ឈ្នួល​ ៥០%​ជួយ​ក្លឹប​ក្នុង​រដូវកាល​នេះ​ ដើម្បី​បន្ត​កុងត្រា​ថ្មី

  • 2020-10-22 13:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Barcelona កីឡាករ Gerard Pique បាន​ព្រមព្រៀង​​កាត់​ប្រាក់​ឈ្នួល​ ៥០%​ ជួយ​ក្លឹប​កំឡុង​ពេល​កូវីដ​ក្នុង​រដូវកាល​នេះ​ ដើម្បី​បន្ត​​កុងត្រា​ថ្មី​។

ការ​ព្រមព្រៀង​កាត់​ប្រាក់​ឈ្នួល​ទំហំ​ខាង​លើ​ក្នុង​រដូវ​កាល​នេះ​ អាច​អនុញ្ញាត​ឲ្យ​កីឡាករ​ខាង​លើ​ លេង​ជា​មួយ​ក្លឹប​បន្ត​រហូត​ដល់​ឆ្នាំ​ ២០២៤​ខាង​មុខ​នេះ​។

យ៉ាង​ណា​មិញ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កីឡាករ​មួយ​របស់​អេស្ប៉ាញ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​លក្ខខណ្ឌ​ខាង​លើ​ Gerard ត្រូវ​តែ​លេង​ឲ្យ​បាន​ ៣៥%​នៃ​ការ​ប្រកួត​ទាំង​អស់​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ បើ​មិន​ដូច្នោះ​ទេ​ Barcelona នឹង​អាច​ធ្វើ​ការ​ផ្ដាច់​កុង​ត្រា​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Gerard បាន​មក​លេង​នៅ​ Barca តាំង​ពី​ឆ្នាំ​២០០៨មក ដោយ​ចូល​រួម​លេង​បាន​ ៥៤៨​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៤៧​គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម