កញ្ញា ណូ ម័រ ស្អាតប្លែកតែម្ដង ក្រោយស្រកទម្ងន់ជាង ១០គីឡូ
- 2020-10-23 08:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញា ណូ ម័រ ស្អាតប្លែកតែម្ដង ក្រោយស្រកទម្ងន់ជាង ១០គីឡូ
ចន្លោះមិនឃើញ
តារាសម្ដែង អន រ៉ាស៊ីសុមេត្តា ហៅ ណូ ម័រ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងស្គមស្រឡូន កាន់តែស្អាតប្លែក តាមរយៈរូបភាពជាច្រើនសន្លឹករបស់នាង នៅលើបណ្ដាញសង្គមនាប៉ុន្មានថ្ងៃចុងក្រោយនេះ។
កញ្ញា ណូ ម័រ បានឲ្យដឹងថា ទម្ងន់របស់នាងបានស្រកជាង ១០គីឡូក្រាម ពោលគឺពី៥៨ មកសល់ត្រឹម ៤៣គីឡូក្រាមប៉ុណ្ណោះ។ តារាសម្ដែងសាច់សខ្ចីរូបនេះ បានបញ្ជាក់ថា ការស្រកទម្ងន់នេះ គឺដោយសារនាងគ្រប់គ្រងរបបអាហារបានល្អ ដោយញ៉ាំតែបន្លែ ផ្លែឈើ ឬម្ហូបអាហារដែល្អចំពោះរាងកាយប៉ុណ្ណោះ និងបានកំណត់ត្រឹមត្រូវ មិនញ៉ាំតាមចិត្តចង់នោះទេ។
ណូ ម័រ បន្ថែមថា ការសម្រកតាមបែបធម្មជាតិនេះ មិនធ្វើឲ្យរាយកាយរបស់នាងខ្សោយ ឬស្លក់នោះទេ ហើយក៏មិនប៉ះពាល់ដល់សម្រស់របស់នាងដែរ។
ងាកទៅនិយាយពីវិស័យសិល្បៈវិញ ណូ ម័រថាមិនសូវជារវល់ប៉ុន្មានទេ ដោយទទួលថតតែរឿងខ្លី ថត MV និងធ្វើជាពិធីការិនីក្នុងកម្មវិធីរៀងរាល់ចុងសប្តាហ៍ប៉ុណ្ណោះ៕