iPhone 12 មកដល់ខ្មែរល្ងាចនេះ មានលុយចង់កាន់ទៅទិញក៏ពិបាកដែរ!

  • 2020-10-23 09:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ដំណឹង​ពី​តាម​ហាង​នៅ​ក្រុង​ភ្នំពេញ​ថា iPhone 12 នឹង​មក​ដល់​ខ្មែរ​នៅ​ល្ងាច​ថ្ងៃទី ២៣ តុលានេះ​ សម្រាប់​អ្នក​ដែល​បាន​កុម្ម៉ង់​ទិញ​​នៅ​តាម​ហាង​មួយចំនួននៅ​ក្នុង​ក្រុម​ភ្នំពេញ។

ក្រោយ​ពេល​ប្រកាស​ចេញ​កាល​ពី​យប់​ថ្ងៃទី ១៣ ក៏​មាន​ហាង​ជា​ច្រើន​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​។ តាម​ប្រភព​ពី​ម្ចាស់​ហាង 3Plus បាន​ប្រាប់​ថា​ចំនួន​អ្នក​មក​កុម្ម៉ង់​ទិញ​មាន​ច្រើន មក​ជា​បន្ត​បន្ទាប់ មាន​ភ្ញៀវ​ខ្លះ​ហ៊ាន​កក់​លុយ​ដល់​ពាក់​កណ្ដាល​ក៏​មាន តែ​បើ​បញ្ជាក់​ពី​ចំនួន​វិញ ម្ចាស់​ហាង​បាន​ប្រាប់​ថា អត់​ទាន់​បាន​សរុប​ទេ ព្រោះ​ចេះ​តែ​មាន​អ្នក​មក​កក់​ជា​ហែហូរ។

​ចំពោះ​តម្លៃ iPhone 12 ដែល​មក​ដល់​ល្ងាច​នេះ​លោក​មិន​បាន​បញ្ជាក់​ឡើយ។ ម្ចាស់ហាង​បាន​ប្រាប់​នៅ​ពេល​ឥវ៉ាន់​មក​ដល់ ​បើ​ភ្ញៀវ​ចង់​កាន់​លុយ​មក​ទិញ​ក៏​ទិញ​អត់​បាន​ដែល ព្រោះ​ថា​ចំនួន​​ដែល​បាន​យក​មក​សុទ្ធ​តែ​មាន​ម្ចាស់​កក់​អស់​ហើយ។ ម្ចាស់​ហាង​ក៏​បាន​ប្រាប់​ចំពោះ​តម្លៃ​វិញ iPhone 12 ពេលនេះ​ប្រែប្រួល​​ឡើង​ថ្លៃ​រហូរ​មិន​ដូច​ស៊េរី​មុន​ៗ​ឡើយ។

សម្រាប់​តម្លៃ iPhone 12 ដែល​ហាង 3Plus ដាក់​ឲ្យ​កុម្ម៉ង់​ទិញ iPhone 12 Pro មកដល់​ថ្ងៃ​ទី ២០ ធ្នូ ២០២០ ទំហំ 128GB តម្លៃ​ខ្ទង់ ១ ២៤៩ដុល្លារ ទំហំ 256GB តម្លៃ​ខ្ទង់ ១ ៣៤៩ដុល្លារ និង​ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៥៤៩ដុល្លារ។ ចំពោះ​តម្លៃ iPhone 12 Pro Max ទំហំ 128GB តម្លៃ​ខ្ទង់ ១ ៤១៩ដុល្លារ ទំហំ 256GB តម្លៃ​ខ្ទង់ ១ ៥៧៩ដុល្លារ និង​ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៧៩៩ដុល្លារ មកដល់​ថ្ងៃទី ២០ វិច្ឆិកា ២០២០៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម