Cavani ​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​ឱ្យ Man Utd ​ប៉ះ Chelsea ​នៅ​រាត្រី​នេះ

  • 2020-10-24 05:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Edinson Cavani ​នឹង​អាច​ចូល​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​បាន​នៅ​រាត្រី​នេះ ​ប៉ះ​ជាមួយ​ក្រុម Chelsea ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ole ​។

​កីឡាករ​អ៊ុយរុយហ្គាយ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម Man Utd ​នាំ​មក​រួម​ក្រុម​ជា​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​បើ​តាម​ច្បាប់​ក្នុង​សម័យ​កូវីដ​១៩​នេះ ​រូបគេ​ត្រូវ​នៅ​ដោយ​ឡែក​១៤​ថ្ងៃ​សិន មុន​ពេល​អាច​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​បាន​។ ​ក្រោយ​ពី​ហាត់​មួយ​រយៈ​មក​នេះ ​លោក Ole ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ​រូប​នេះ ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ចូល​លេង។ ​ដោយ​ប្រកួត​ដំបូង​របស់​គេ អាច​ប៉ះ​ជាមួយ​ក្រុម Chelsea ​នេះ​ហើយ។

​សូម​បញ្ជាក់​ថា​ម្ចាស់​ផ្ទះ Man Utd ​តាំង​ពី​ចាញ់​ក្រុម Spurs ​ដល់​ទៅ ៦-១ ​មក ​ពួកគេ​លេង​ល្អ​ឡើង​វិញ​ហើយ។ ​២​ប្រកួត​ចុង​ក្រោយ​នេះ ​យក​ឈ្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​៤-១ ​និង​ឈ្នះ​ក្រុម PSG ​ក្នុង​លទ្ធផល ២-១៕

ប្រភព៖ Sky Sports   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី