ប្រយ័ត្នផង! អ្នកទទួលគ្រឿងស្រវឹង ឡើងក្រហមលើមុខ និងស្បែក ប្រឈមនឹងជំងឺ២ប្រភេទនេះ

  • 2020-10-26 02:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សមួយចំនួន ដែលមានរោគសញ្ញាមួយចំនួន ដូចជាការឡើងក្រហម នៅលើមុខ កញ្ចឹងក ស្បែកដៃនិងជើង ឬផ្នែកណាមួយនៃដងខ្លួន បន្ទាប់ពីទទួលទានគ្រឿងស្រវឹង នេះបង្ហាញថា សសែឈាមកំពុងតែប្រមូលផ្តុំ ទៅដោយជាតិស្រវឹងខ្ពស់បំផុត។ នេះក៏ជារោគសញ្ញា ដែលកំពុងប្រឈម នឹងជំងឺផងដែរ។ បើយោងតាម លោកបណ្ឌិត Nguye Duy Thinh អ្នកជំនាញជីវវិទ្យា និងផ្នែកចំនីអាហារនៃមហាវិទ្យាល័យ ហានណូយ។

នៅក្នុងដំណាក់នេះ អ្នកគួរបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ព្រោះវាអាចបង្កអោយអ្នក ប្រឈមនឹងជំងឺ២ប្រភេទ គឺ ជំងឺថ្លើម និងសម្ពាធឈាមឡើងខ្ពស់។ ការទទួលទានគ្រឿងស្រវឹង បង្កអោយប៉ះពាល់ដល់ថ្លើម ជាពិសេសចំពោះ អ្នកទទួលគ្រឿងស្រវឹង ក្នុងកម្រឹតច្រើន និងរយៈពេលយូរឆ្នាំ ដែលបង្កអោយទៅជា ជំងឺក្រិនថ្លើមរ៉ាំរ៉ៃ។ រោគសញ្ញានៃជំងឺនេះ គឺធ្វើអោយអ្នកជំងឺចង់ក្អួត, ហើមសន្លាក់, ឈឺក្នុងពោះ, ហត់ អស់កម្លាំង មិនត្រឹមតែប៉ុណ្ណោះ អ្នកជំងឺភាគច្រើនអាចស្លាប់ដោយសារ ការហូរឈាមក្នុងក្រពះ, ពោះវៀន, មហារីកថ្លើមធ្ងន់ធ្ងរ។ គ្រឿងស្រវឹង ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ នៃជំងឺក្រិនថ្លើម ប្រភេទ B។

ចំពោះជំងឺ១ប្រភេទទៀត ដែលបង្កឡើងដោយគ្រឿងស្រវឹងនោះគឺ សម្ពាធឈាមងាយឡើងខ្ពស់។ យោងតាមក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិ នៃប្រទេសកូរ៉េ រកឃើញថា មនុស្សជាញឹកញាប់ មានមុខក្រហម ក្រោយពីទទួលទានគ្រឿងស្រវឹង ទំនងជាមានសម្ពាធឈាមខ្ពស់ជាងអ្នកធម្មតា ២.២៧ដង។ នេះបើយោងតាមការប្រមូលទិន្នន័យពីមនុស្ស ១,៧០០ នាក់ នៅក្នុងប្រទេសកូរ៉េ។ មនុស្សដែលទទួលទានគ្រឿងស្រវឹង និងញ៉ាំការ៉េម ជាញឹកញាប់ មានហានិភ័យ នៃសម្ពាធឈាមកើនឡើង ខ្ពស់ជាងមនុស្សធម្មតា។

ខាងក្រោមនេះ ជាអនុសាសន៌មួយចំនួន សម្រាប់អ្នកពិសារគ្រឿងស្រវឹងច្រើន ៖

  • កុំងូតទឹកភ្លាមៗបន្ទាប់ពីស្រវឹង ព្រោះវាធ្វើឲ្យមានលំហូរនៃបរិមាណជាតិស្ករដ៏ច្រើននៅក្នុងរាងកាយ ហេតុនេះការកាត់បន្ថយបរិមោណនៃជាតិស្ករក្នុងឈាមនាំឲ្យមានបញ្ហារំញោច, ការទទួលកំដៅមិនគ្រប់គ្រាន់អាចធ្វើឲ្យដាច់សសៃឈាមខួរក្បាល, សសៃឈាមបេះដូងត្រូវចុះថយ។

  • កុំពិសាគ្រឿងស្រវឹងមុនពេលមិនទាន់ហូបអាហារ ព្រោះនៅពេលឃ្លានបរិមាណទឹកអាស៊ីតនៅក្នុងក្រពះបានកើនឡើង រួមបញ្ចូលទាំងជាតិអាកុលនៅក្នុងស្រាបៀរនឹងធ្វើឲ្យក្រពះមិនស្រួល។

  • កុំផឹកតែភ្លាមៗក្រោយពីទទួលទានគ្រឿងស្រវឹង ព្រោះសមាសភាគអាចធ្វើការច្រោះជាតិស្រវឹងនៅក្នុងក្រពះបានយ៉ាងឆាប់រហ័ស និងបង្កឲ្យមានការខូចខាតដល់ក្រពះថែមទៀត៕

អត្ថបទ៖​ Art

អត្ថបទពេញនិយម