ស្អាតគ្មានផ្ទឹម! សម្រស់ប្រាសាទព្រះវិហារលើកំពូលភ្នំដងរែក ហ៊ុមព័ទ្ធដោយធម្មជាតិ ប្រៀបបានប្រាសាទសួគ៌
- 2020-10-26 05:29:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតគ្មានផ្ទឹម! សម្រស់ប្រាសាទព្រះវិហារលើកំពូលភ្នំដងរែក ហ៊ុមព័ទ្ធដោយធម្មជាតិ ប្រៀបបានប្រាសាទសួគ៌
ចន្លោះមិនឃើញ
បង្ហាញខ្លួនយ៉ាងអង់អាចនៅលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ ប្រៀបដូចជាប្រាសាទសួគ៌ដែលប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យលើផែនពសុធា។ ដើម្បទៅទស្សនាប្រាសាទព្រះវិហារ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ចេញពីរង្វង់មូលស្រអែម ស្រុកជាំក្សាន្ត ប្រមាណ ២៣គីឡូម៉ែត្រ ទៅកាន់ទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ដែលស្ថិតនៅជើងភ្នំ។ បន្ទាប់មក ភ្ញៀវទេសចរត្រូវជួលរថយន្ត pick up ជិះកាត់ផ្លូវដ៏ពត់ពែន និងចោតខ្លាំង ប្រមាណ ១៥នាទីទៀត ទើបឡើងទៅដល់កំពូលភ្នំ។
ស្ថិតលើភ្នំដងរែកមានកម្ពស់ ៦២៥ម៉ែត្រ ស្ថាបត្យកម្មដ៏ល្អឯកគ្មានគូផ្ទឹមនេះ ត្រូវបានសាងសង់ឡើងលើផែនសិលា ប្រវែង ៨០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ ដែលបានចែកជាគោបរៈចំនួន ៥។
ការទស្សនាប្រាសាទសួគ៌នេះ ចាប់ផ្ដើមចេញពីគោបរៈទី៥ ដែលជាសំណង់ដែលមានទំហំតូចជាងគោបរៈដទៃទៀត។ គោបរៈនេះរំលេចទៅដោយក្បាច់ចម្លាក់ដ៏ស្រស់ឆើតឆាយ គួរជាទីទាក់ភ្នែក។
ចង់ដឹងថាប្រាសាទព្រះវិហារស្រស់ស្អាត និងអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕