វិធីសាស្ត្រ ក្នុងការអានប្រធានលំហាត់ បានយ៉ាងឆាប់រហ័ស និងងាយយល់

  • 2020-10-26 07:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ការអានសៀវភៅ ច្រើនក្បាលពិតជាអាចជំនួយដល់ការសិក្សារបស់សិស្សានុសិស្សពិតមែន។ មកដឹងពីអត្ថប្រយោជន៍ នៃការអានសៀវភៅច្រើនក្បាល មុនពេលប្រឡង ?

ការអានសៀវភៅ មុនពេលប្រឡង ជាការបណ្តុះការអានសំណួរ ក៏ដូចជាប្រធានបទបានលឿន និងចាប់បានចំណុចសំខាន់ៗ បានលឿន ដូចដែលសិស្សពូកែរៀនម្នាក់ (សូមមិនបង្ហាញឈ្មោះ) បានប្រាប់មកកាន់ Sabay ថា គាត់រៀនមិនពូកែអីប៉ុន្មានទេ តែគាត់ចូលចិត្តរៀនណាស់ ជាពិសេសគឺចូលចិត្តអានសៀវភៅ តែម្តង ព្រោះរាល់ពេលអានម្តងៗ ធ្វើអោយគាត់ទទួលបានចំណេះដឹងបន្ថែម កាន់តែច្រើន មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលប្រឡង វាពិតជាបានជួយច្រើនមែនទែន គឺគាត់អាចអានប្រធានលំហាត់ បានយ៉ាងរហ័ស និងឆាប់ចាប់បាននូវចំនុចដែលគេចង់សួរ បានយ៉ាងល្អផងដែរ។

គាត់បានបន្ថែមទៀតថា ការអានសំនួរ ឬ ប្រធានលំហាត់បានយ៉ាងឆាប់រហ័សនេះ ព្រោះតែគាត់តែងតែហ្វឹកហាត់ ការអានជាប្រចាំ អានសៀវភៅច្រើនក្បាល និងអានជារៀងរាល់ថ្ងៃ (១ថ្ងៃ ២ទៅ៣ម៉ោង) ហើយបន្ទាប់ពីនោះ គាត់ស្វែងរកក្រដាសវិញ្ញាសារ ដែលធ្លាប់ប្រឡងឆ្នាំមុនៗ ដើម្បីយកមកអនុវត្ត សាកល្បងអាន និងធ្វើឡើងវិញដដែលៗ ដើម្បីអោយស៊ាំ ។ យ៉ាងណាមិញ សិស្សានុសិស្សមានការអនុវត្តមុនពេលប្រឡង ផ្សេងៗពីគ្នា ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ប៉ុន្តែបើអាចអានសៀវភៅអោយបានច្រើនវាពិតជារឿងដែលល្អសម្រាប់បច្ចុប្បន្នក៏ដូចជាអានាគតរបស់អ្នក៕

អត្ថបទ៖​ Art