Isco និយាយ​ដើម Zidane ជាមួយ​កីឡាករ​ដទៃ​ទៀត​ មុន​ប្រកួត​ El Clasico ចាប់​ផ្ដើម

  • 2020-10-26 11:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Isco ត្រូវ​បាន​កាម៉េរ៉ា​ទូរទស្សន៍​ថត​ជាប់​និយាយ​ដើម​គ្រូ​បង្គោល​ Real Madrid លោក​ Zinedine Zidane ជាមួយ​ខ្សែ​បម្រើ​ក្រូអាត Luka Modric និង​ខ្សែ​ការពារ​ស្លាប Marcelo។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ “ ខ្ញុំ​មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​ទេ។ គាត់ [Zidane] បើ​ចង់​ដូរ​ខ្ញុំ​ចេញ ដូរ​ចេញ​ត្រឹម​នាទី ៥០ ឬ ៦០ ហើយ​ជួន​កាល​ដូរ​ចេញ​នៅ​ពាក់​កណ្ដាល​តង់​តែ​ម្ដង​ “ ។

Isco បាន​បន្ត​ថា៖ “ ប្រសិន​ចង់​ឲ្យ​ដាក់​ចូល​លេង​វិញ ចេះ​តែ​សង្ឃឹម​ទៅ គាត់​ដាក់​ខ្ញុំ​ចូល​នៅ​នាទី​ ៨០ ឯណោះ “ ។

ជា​ការ​ឆ្លើយតប Modric បាន​ញញឹម​ត​ទៅ​វិញ ឯ Marcelo វិញ​បាន​សើច​នឹង​សម្ដី​នេះ។

គួរ​រំលឹក​ផង​ដែរ​ថា Isco បាន​មក​រួមរស់​នៅ​ Real Madrid អស់​រយៈពេល​ជាង ៧ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​ Malaga ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​វ័យ​ក្មេង។ នៅ​ឆ្នាំ​ដំបូងៗ Isco លេង​បាន​ញឹកញាប់​ណាស់ ដោយ​លេង​មួយ​ឆ្នាំ​យ៉ាង​តិច​ក៏ ៥០ប្រកួត​ដែរ តែ​ក្រោយ​ៗ​មក​លេង​បាន ៣០ប្រកួត ហើយ​ក្នុង​លក្ខណៈ​លេង​ក្រៅ​ម៉ោង​ មួយ​ភ្លែត ពីរ​ភ្លែត​ទេ៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី