សៀង ចន្ធា ដាក់​គោលដៅ​១​ឆ្នាំ​ទៅ​២​ឆ្នាំ​ទៀត ចេញ​លេង​ក្រៅ​ប្រទេស

  • 2020-10-26 14:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ សៀង ចន្ធា ​បាន​សម្រេច​គោលដៅ​របស់​ខ្លួន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ជាមួយ​ក្រុម​បឹង​កេត​ហើយ ​ក្រោយ​ចាកចេញ​ពី​សាលា​បាទី ​និង​ចូល​រួម​ក្រុម​នេះ​កាល​ពី​រដូវ​កាល​មុន។

កីឡាករ​កំពូល​ល្បឿន​និង​បច្ចេកទេស​ពេញ​ខ្លួន​ខាង​លើ​នេះ បាន​ដាក់​គោលដៅ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ ពោល​គឺ​ត្រឹម​១​ឆ្នាំ​ឬ​២​ឆ្នាំ​ទៀត ​រូបគេ​ចង់​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ម្ដង។ ​ដោយ​នេះ​ជា​បំណង​ប្រាថ្នា​របស់​រូបគេ​ជា​យូរ​មក​ហើយ​ដែរ។ ​យុវជន​មក​ពី​ខេត្ត​កោះកុង អះអាង​ថា​ក្លឹប​បឹង​កេត ​ក៏​នឹង​យល់​ព្រម​ឱ្យ​រូបគេ​ចាកចេញ​ដែរ ប្រសិន​បើ​មាន​ឱកាស​មក​ដល់។

​យុវជន​វ័យ ១៨ ឆ្នាំ​រូប​នេះ​គេ​បាន​ចូល​ហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​កាល​ឆ្នាំ​២០១៤ ​មុន​ផ្លាស់​មក​បឹង​កេត ​ក្នុង​វ័យ ១២ ឆ្នាំ​ ក្រោយ​ពេល​ជួយ​ឲ្យ​កោះកុង​ទទួល​បាន​លេខ ៣ ក្នុង​ពាន​ថ្នាក់​ជាតិ​។ អ្វី​ដែល​ពិសេស​​​ចូល​ហាត់​​ ដោយ​ពុំ​ចាំ​បាច់​ធ្វើតេស្ត​អ្វី​ទាំង​អស់​ ពោល​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​​ខេត្ត​កោះកុង​រៀបចំ​បញ្ជូន​ឈ្មោះ​ឲ្យ​ចូល​ហាត់​នៅ​បាទី​​ ដោយ​មើល​ឃើញ​ពី​ទេពកោសល្យ​របស់​ខ្លួន៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម