មួយ​រយៈ​ពេល​ខ្លី​មក​នេះ ដឹង​ថា Galaxy ចេញ​បទ​ពី​ទឹក​ជំនន់​បាន​ប៉ុន្មាន​បទ​ទេ?

  • 2020-10-27 02:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​កម្ពុជា​ត្រូវ​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់ ផលិតកម្ម​ក្នុង​ស្រុក ទាំង​តូច ទាំង​ធំ បាន​សម្រុក​ចេញ​បទ​ចម្រៀង​ដើម្បី​រួម​ចំណែក​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​រងគ្រោះ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​កង​កម្លាំង​ផ្នែក​សង្គ្រោះ និង​ទប់ បង្ការ​ហានិភ័យ​នានា។

ផលិតកម្ម Galaxy Navatra ត្រូវ​បាន​គេ​កត់​សម្គាល់​ពី​ភាព​លេច​ធ្លោ ជាមួយ​សកម្ម​ទាំង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។ ភ្លាម​ៗ បន្ទាប់​ពី​វារីភ័យ​ទន្ទ្រាន​កម្ពុជា គេ​ឃើញ​អគ្គនាយក​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ឧបត្ថម្ភ​រាជរដ្ឋាភិបាល ៦០ម៉ឺន​ដុល្លារ​ដើម្បី​បន្ត​បេសកកម្ម ជួយ បង្ការ និង​ទប់​ស្កាត់​ហានិភ័យ​បណ្ដាល​ពី​ទឹក​ជំនន់។

បន្ត​មក​ទៀត ចាងហ្វាង​ផលិតកម្ម​ដដែល ក៏​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ៦០តោន ថែម​ទៀត​ទៅ​ដល់​បង​ប្អូន​រងគ្រោះ​នៅ​តំបន់​ជាយ​ដែន​ប្រទេស នា​តំបន់​ប៉ោយប៉ែត បន្ទាយ​មាន​ជ័យ។ មិន​ត្រឹម​ប៉ុណ្ណឹង ឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​បាន​ដឹកនាំ​ក្រុម​ការងារ​ផលិតកម្ម​ទាំង​អស់ ចុះ​ទៅ​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដល់​ទី​កន្លែង​ផ្ទាល់​ថែម​ទៀត។ ដែល​សកម្មភាព​នេះ ទទួល​បាន​ការ​សាទរ​ជា​ច្រើន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ពិសេស​សូម្បី​តែ​សម្ដេចតេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ផង បាន​ថ្លែង​កោតសរសើរ​ដល់​ឧកញ៉ា​វ័យ និង​ក្រុម​ការងារ ចំពោះ​កាយវិការ​ដ៏​ប្រពៃ​នេះ។ ទន្ទឹម​គ្នា នឹង​សកម្មភាព​ចុះ​ផ្ទាល់ ក្រុម​ការងារ​ផលិត​បទ​ចម្រៀង​នៅ​តែ​បន្ត​ចេញ​បទ​ចម្រៀង​លើក​ទឹក​ចិត្ត ដល់​បង​ប្អូន​កង​កម្លាំង ប្រជាពលរដ្ឋ មួយ​ហើយ​មួយ​ទៀត។

គិត​មក​ដល់​ពេល​នេះ មាន​បទ​ចម្រៀង​ចំនួន​៤បទ ស្ដែង​ពី​ទឹក​ជំនន់ ត្រូវ​បាន​ផលិត​ដោយ​ផលិតកម្ម​កូន​ពៅ​មួយ​នេះ។ បទ​ទាំង​នោះ​មាន៖

អត្ថបទ៖ ទារិកា

បិទ