បែកធ្លាយរូបចេញពីមង្គលការមហាលាក់លៀមរបស់ Changmin
- 2020-10-27 02:55:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយរូបចេញពីមង្គលការមហាលាក់លៀមរបស់ Changmin
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យទី២៥ ខែតុលា គឺជាមង្គលការរបស់ Changmin (TVXQ) ជាមួយនឹងគូដណ្ដឹងដែលជានារីស្ថិតក្រៅរង្វង់សិល្បៈ។
មង្គលការរបស់ពួកគេធ្វើឡើងជាលក្ខណៈឯកជន ដោយមានការចូលរួមតែសាច់ញាតិគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធប៉ុណ្ណោះ គ្មានស្ថាប័នព័ត៌មានណាត្រូវបានអញ្ជើញមកនោះទេ។ ប៉ុន្តែដល់ល្ងាចថ្ងៃទី ២៦ រូបភាពជាច្រើនត្រូវបានបង្ហាញ ចេញពីតារាដែលបានចូលរួមមង្គលការនេះ។
អ្នកដែលគេចាប់អារម្មណ៍ជាងគេមានដូចជា Yuri (SNSD) ដែលបានបង្ហោះរូបសមាជិករួមក្រុម ២នាក់មាន Taeyon និង YoonA។ ឃើញភ្លាមអ្នកគាំទ្របានសន្និដ្ឋានថាមានសមាជិក SNSD មានតែ ៣នាក់ប៉ុណ្ណោះដែលទៅចូលរួម ស្របពេលពួកគេនិងកូនកម្លោះក៏មានទំនាក់ទំនងល្អជាមួយគ្នាដែរ ក្នុងនាមជាសិស្សច្បង សិស្សប្អួន។
ក្រៅពី Yuri ក៏ឃើញថាមាន Lee Teuk (Super Junior) ដែលស្លៀកពាក់យ៉ាងហំហានថតមុខកញ្ចក់ ត្រៀមចូលរួមមង្គលការ។ ប៉ុន្តែក៏មានការលើកឡើងពី Fan មួយចំនួនទៀតថា Lee Teuk ទំនងជាថតបទថ្មីទេ មិនមែនទៅកម្មវិធីឡើយ។
ឯ BoA ក៏បានបង្ហោះរូបភាពដែលថតផ្អែកខ្នងបុរសម្នាក់ដែលមិនបានបង្ហាញមុខ។
គួរកត់សម្គាល់ដែរថាមង្គលការរបស់ Changmin ត្រូវបានគេលាន់មាត់ថាជាមង្គលការស្ងប់ស្ងាត់បំផុតប្រចាំប្រវត្តិសាស្ត្រ K-Pop និងប្រុងប្រយ័ត្នខ្ពស់មិនឲ្យរូបភាពសូម្បី ១សន្លឹកបែកធ្លាយទៅក្រៅ។ កត្តានេះបានធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងកូនក្រមុំរបស់ Changmin ដែលត្រូវបានការពារពីអត្តសញ្ញាណបានជិតល្អ មិនឲ្យបែកធ្លាយដាច់ខាត៕